Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តម ឃុន ចាន់ណារិទ្ធ អញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំពិភាក្សាទ្វេភាគីជាមួយជនបង្គោល សម្រាប់ការធ្វើបច្ចុប្បន្នភាព “សៀវភៅណែនាំស្ដីពីយន្តការតាមដាន និងវាយតម្លៃប្រព័ន្ធគាំពារសង្គម”

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំពិភាក្សាទ្វេភាគីជាមួយជនបង្គោល សម្រាប់ការធ្វើបច្ចុប្បន្នភាព “សៀវភៅណែនាំស្ដីពីយន្តការតាមដាន និងវាយតម្លៃប្រព័ន្ធគាំពារសង្គម” ។
    កិច្ចប្រជុំពិភាក្សាខាងលើ រៀបចំឡើងក្នុងគោលបំណងប្រមូលធាតុចូលពីអង្គភាពរាយការណ៍ក្នុងយន្តការតាមដាន និងវាយតម្លៃប្រព័ន្ធគាំពារសង្គម និងក្រសួងសា្ថប័នពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើបច្ចុប្បន្នកម្មសៀវភៅណែនាំស្ដីពីយន្តការតាមដាន និងវាយតម្លៃប្រព័ន្ធគាំពារសង្គម ដែលបានដាក់ឱ្យអនុវត្តតាំងពីឆ្នាំ២០២១ ឱ្យឯកសារនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ។
    ជាមួយគ្នានោះ ឯកឧត្តមអគ្គនាយករង ប.ស.ស. បានផ្ដល់ជាអនុសាសន៍មួយចំនួនដល់សមាជិក សមាជិកា នៃអង្គប្រជុំពិភាក្សា សូមចូលរួមបញ្ចេញមតិឱ្យបានផុលផុស ដើម្បីឱ្យសៀវភៅណែនាំស្ដីពីយន្តការតាមដាន និងវាយតម្លៃប្រព័ន្ធគាំពារសង្គមមានលក្ខណៈគ្រប់គ្រាន់ពេញលេញ និងសមស្របនឹងស្ថានភាពបច្ចុប្បន្ន។
    សូមបញ្ជាក់ថា កិច្ចប្រជុំពិភាក្សានេះ ប្រព្រឹត្តទៅនៅស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងមន្ត្រីបច្ចេកទេស ប.ស.ស. ប្រមាណជា៣០រូប៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.