Mail |
  • ភាសាខ្មែរ
  • English
  • ថ្នាក់ដឹកនាំ និងមន្ត្រី នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ទទួលបានការផ្សព្វផ្សាយស៊ីជម្រៅអំពី”សិទ្ធិ កាតព្វកិច្ច និងអត្ថប្រយោជន៍របស់សមាជិក ប.ស.ស.” តាមរយៈបេឡាជាតិសន្តិសុខស្គម

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្តម គុយ សាវុធ ទីប្រឹក្សាអមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានអញ្ជើញជាសហអធិបតីភាពបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “សិទ្ធិ កាតព្វកិច្ច និងអត្ថប្រយោជន៍របស់សមាជិក ប.ស.ស.” ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដោយមានអ្នកចូលរួមប្រមាណជាង១០០រូប នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ដែលសិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងអំពីសិទ្ធិ កាតព្វកិច្ច និងអត្ថប្រយោជន៍របបសន្តិសុខសង្គម ដែលសមាជិក ប.ស.ស. ត្រូវទទួលបាន។
    ក្នុងឱកាសនោះដែរ លោក សុក បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិកសន្ដិសុខសង្គម នៃ ប.ស.ស. បានធ្វើបទបង្ហាញស្តីពី “ការអនុវត្តរបបសន្តិសុខសង្គម” ដោយរួមមាន៖ ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន ការផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗ ដូចមានចែងក្នុងបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីរបបសន្តិសុខសង្គម ជូនដល់អ្នកចូលរួមក្នុងសិក្ខាសាលា ព្រមទាំងឆ្លើយតបយ៉ាងក្បោះក្បាយទៅនឹងសំណួរមួយចំនួនពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដើម្បីជម្រះនូវរាល់មន្ទិលសង្ស័យ និងបង្កើនទំនុកចិត្តលើការអនុវត្តរបបសន្តិសុខសង្គម៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.