Mail |
  • ភាសាខ្មែរ
  • English
  • មន្ត្រីជំនាញ ប.ស.ស. ចុះទស្សនកិច្ចសិក្សានៅក្រសួងពាណិជ្ជកម្ម ដើម្បីស្វែងយល់ និងពង្រឹងកិច្ចសហប្រតិបត្តិការលើការងារចុះបញ្ជីសហគ្រាស សំដៅធានាបានឧត្តមប្រយោជន៍របស់កម្មករនិយោជិតដែលបម្រើការងារនៅតាមសហគ្រាស

    ភ្នំពេញ៖ កាលព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំមន្ត្រីជំនាញអញ្ជើញទៅបំពេញទស្សនកិច្ចសិក្សានៅទីស្តីការក្រសួងពាណិជ្ជកម្ម។
    ដំណើរទស្សនកិច្ចសិក្សានេះ ក្នុងគោលបំណងសំខាន់ៗ រួមមាន៖ (១).ការផ្លាស់ប្តូរបទពិសោធ និងស្វែងយល់ឱ្យកាន់តែច្បាស់អំពីនីតិវិធីនៃការចុះបញ្ជីសហគ្រាសរវាងស្ថាប័នទាំងពីរ និងការបិទសហគ្រាស (២).ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរសំដៅពិនិត្យលទ្ធភាពថ្ពក់ទិន្នន័យនៃការចុះបញ្ជីសហគ្រាស និងគ្រប់គ្រងបច្ចុប្បន្នភាពទិន្នន័យស្ថានភាពសហគ្រាស
    តាមរយៈដំណើរទស្សនកិច្ចនេះ ស្ថាប័នទាំងពីរបានឯកភាពគ្នាពិនិត្យលទ្ធភាពក្នុងការផ្លាស់ប្តូរទិន្នន័យចុះបញ្ជីសហគ្រាសឱ្យបានឆាប់រហ័សតាមលទ្ធភាពដែលអាចធ្វើទៅបាន៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.