Mail |
  • ភាសាខ្មែរ
  • English
  • មន្ត្រីជំនាញ ប.ស.ស. ប្រជុំពិភាក្សាការងារជាមួយមន្ត្រីជំនាញ ធនាគារជាតិនៃកម្ពុជា (NBC) ដើម្បីស្វែងយល់អំពីចក្ខុវិស័យ បេសកកម្ម និងផែនការយុទ្ធសាស្ត្ររបស់ធនាគារជាតិនៃកម្ពុជា ព្រមទាំងពង្រឹងកិច្ចសហការជាមួយ ប.ស.ស.

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយលោក ឡុង វីបុណ្យឬទ្ធ អគ្គនាយករងប្រតិបត្តិការ នៃធនាគារជាតិ នៃកម្ពុជា ដែលប្រព្រឹត្តទៅនៅអគារស្នាក់ការធនាគារជាតិនៃកម្ពុជា ខណ្ឌសែនសុខ។
    កិច្ចប្រជុំពិភាក្សាខាងលើ ក្នុងគោលបំណងដើម្បីស្វែងយល់ឱ្យបានច្បាស់អំពីចក្ខុវិស័យ បេសកកម្ម រចនាសម្ព័ន្ធ និងផែនការយុទ្ធសាស្ត្រ និងការចែករំលែកអំពីបទពិសោធក្នុងការគ្រប់គ្រងទុនបម្រុង និងការវិនិយោគរបស់ធនាគារជាតិ នៃកម្ពុជា (NBC) ព្រមទាំងបើកច្រកសម្រាប់ការពង្រឹង និងពង្រីកកិច្ចសហការរវាង ប.ស.ស. និងធនាគារជាតិនៃកម្ពុជា ឱ្យកាន់តែល្អប្រសើរទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត ក្នុងន័យប្រមូលព័ត៌មានបានគ្រប់ជ្រុងជ្រោយពាក់ព័ន្ធនឹងវិស័យធនាគារសំដៅដល់ការត្រៀមរៀបចំផែនការវិនិយោគមូលនិធិសន្តិសុខសង្គមប្រចាំឆ្នាំ ប្រកបដោយប្រសិទ្ធភាព។
    តាមរយៈជំនួបពិភាក្សានេះ គឺជាជំហានមួយដ៏សំខាន់ក្នុងការធានាដល់ការគ្រប់គ្រង និងការវិនិយោគលើកញ្ចប់ថវិកាមូលនិធិសន្តិសុខសង្គម នឹងត្រូវអនុវត្តទៅតាមស្ដង់ដារបច្ចេកទេសហិរញ្ញវត្ថុ ដើម្បីបម្រើផលប្រយោជន៍ជូនសមាជិក ប.ស.ស. ឱ្យមានចីរភាព និងប្រសិទ្ធភាពខ្ពស់បំផុត៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.