Mail |
  • ភាសាខ្មែរ
  • English
  • មន្ត្រីជំនាញបេឡាជាតិសន្តិសុខសង្គម និងមន្ត្រីជំនាញនិយ័តករមូលបត្រកម្ពុជា ប្រជុំពិភាក្សាលើសេចក្ដីព្រាងអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីការលើកកម្ពស់ការយល់ដឹង ពាក់ព័ន្ធនឹងវិស័យមូលបត្រនៅកម្ពុជា

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំមន្ត្រីជំនាញប្រជុំពិភាក្សាជាមួយ ឯកឧត្តមបណ្ឌិត វិន ភក្ដី អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) ព្រមទាំងមានការចូលរួមពីមន្ត្រីជំនាញ នៃស្ថាប័នទាំងពីរផងដែរ នៅទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដោយមានអ្នកចូលរួមប្រមាណជា ១៥រូប។
    កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីការលើកកម្ពស់ការយល់ដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រនៅកម្ពុជា។
    តាមរយៈកិច្ចប្រជុំនេះ ការចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងស្ថាប័នទាំងពីរអាចនឹងឈានមកដល់នាពេលខាងមុខនេះ ដែលរំពឹងថានឹងក្លាយជាជំហានដ៏វិជ្ជមានមួយ ក្នុងការតភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាង បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងនិយ័តករមូលបត្រកម្ពុជា នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដើម្បីរួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.