Mail |
  • ភាសាខ្មែរ
  • English
  • ពិធីប្រកាសដាក់ឱ្យអនុវត្តសាកល្បងលើការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតឱ្យកាន់តែមានផាសុកភាព និងសុវត្ថិភាព និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តដឹកជញ្ជូនកម្មករនិយោជិត

    (ខេត្តកំពងឆ្នាំង)៖ កំពង់ឆ្នាំង គឺជាខេត្តទី២ហើយ ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តសាកល្បងលើការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតឱ្យកាន់តែមានផាសុកភាព និងសុវត្ថិភាព និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តដឹកជញ្ជូនកម្មករនិយោជិត ដែលពិធីខាងលើនេះប្រព្រឹត្តទៅនារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ នៅរោងចក្រ SHINKI APPAREL (CAMBODIA) CO., LTD ខេត្តកំពង់ឆ្នាំង ក្រោមសហអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តសាកល្បងលើការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតខាងលើ ក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីផងដែរពីសំណាក់ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
    ថ្លែងក្នុងពិធីខាងលើ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ឱ្យដឹងថា ការប្រកាសដាក់ឱ្យអនុវត្តសាកល្បងលើការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតឱ្យកាន់តែមានផាសុកភាព និងសុវត្ថិភាព និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តដឹកជញ្ជូនកម្មករនិយោជិតនាពេលនេះ គឺជាការផ្សព្វផ្សាយមួយដ៏មានសារៈសំខាន់បំផុត និងអាចជំរុញឱ្យមានការផ្លាស់ប្ដូរពីរថយន្តប្រភេទដឹកទំនិញទៅជារថយន្តប្រភេទដឹកអ្នកដំណើរ ឬកែលម្អឱ្យមានកៅអីអង្គុយសមរម្យសម្រាប់ដឹកជញ្ជូនកម្មករនិយោជិត និងដើម្បីលើកកម្ពស់ផាសុកភាព សុវត្ថិភាព និងសណ្ដាប់ធ្នាប់ឱ្យកាន់តែប្រសើរជាងមុន ក៏ដូចជាការត្រួតពិនិត្យលក្ខណៈបច្ចេកទេសលើរថយន្តដឹកជញ្ជូនកម្មករនិយោជិតដែលកំពុងបម្រើការងារក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជា។
    ឯកឧត្តមរដ្ឋមន្ត្រីបានបន្តឱ្យដឹងទៀតថា យោងតាមអនុសាសន៍ដ៏ខ្ពស់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ បានណែនាំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុវត្តនូវការងារចំពោះមុខសំខាន់ៗរបស់ខ្លួន សំដៅបង្កើនប្រាក់ចំណូល ការធានាលក្ខខណ្ឌការងារល្អប្រសើរ ការពង្រឹងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ កិច្ចគាំពារសង្គម និងជំនាញវិជ្ជាជីវៈ ជូនបងប្អូនកម្មករនិយោជិត និងក្រុមគ្រួសារ ដែលក្នុងនោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ត្រូវសហការជាមួយភាគីពាក់ព័ន្ធ សិក្សាយន្តការគាំទ្រ និងលើកទឹកចិត្តឱ្យមានការផ្លាស់ប្ដូរជាបណ្តើរៗ នូវមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិតឱ្យកាន់តែមានផាសុកភាពជាងមុន ត្រឹមឆ្នាំ២០២៧ និងត្រូវរកដំណោះស្រាយណាដែលជួយធានាសុវត្ថិភាពក្នុងការដឹកជញ្ជូនកម្មករនិយោជិត ហើយការគិតគូរនេះមិនត្រឹមតែគិតដល់កម្មករនិយោជិតទេ គឺបានគិតទៅដល់បងប្អូនជាអ្នកបើកបររថយន្តដឹកជញ្ជូនកម្មករនិយោជិត ដែលត្រូវថែរក្សាអាជីព និងផលប្រយោជន៍របស់ពួកគាត់ ព្រមទាំងរកដំណោះស្រាយល្អៗផងដែរ។ ដែលទាំងនេះ សបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជា ពិតជាបានគិតគូរគ្រប់ជ្រុងជ្រោយចំពោះបងប្អូនកម្មករនិយោជិត មិនគ្រាន់តែពេលកំពុងធ្វើការ ឬមានបញ្ហាសុខភាពនោះទេ សូម្បីតែពេលបងប្អូនកម្មករនិយោជិតធ្វើដំណើរ ក៏ជាក្ដីកង្វល់របស់រាជរដ្ឋាភិបាលផងដែរ។
    ក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមាន ប.ស.ស. ជាសេនាធិការ ក៏ដូចជាក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធនានា ដែលកន្លងមក រហូតមកដល់ពេលនេះ បានអនុវត្តការងារយ៉ាងសកម្មចំពោះសុខសុវត្ថិភាពក្នុងការធ្វើដំណើរទាំងទៅទាំងមករបស់បងប្អូនកម្មករនិយោជិត ហើយក្រសួងសាធារណការនិងដឹកជញ្ជូន នឹងបង្កើនកិច្ចសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានាបន្ថែមទៀត ក្នុងន័យរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍មកលើបងប្អូនកម្មករនិយោជិត ឱ្យមកនៅកម្រិតទាបបំផុត។
    សូមបញ្ជាក់ថា ពិធីប្រកាសដាក់ឱ្យអនុវត្តសាកល្បងលើការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តដឹកជញ្ជូនកម្មករនិយោជិតខាងលើ មានការចូលរួមពីសំណាក់បងប្អូនអ្នកបើកបររថយន្តដឹកជញ្ជូនកម្មករនិយោជិតក្នុងខេត្តកំពង់ឆ្នាំង សរុបប្រមាណជាង ៥០០នាក់៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
  • សេចក្ដីជូនដំណឹងស្ដីពី ការបញ្ចប់កិច្ចព្រមព្រៀងការប្រើប្រាស់ និងការផ្ដល់សេវាសុខាភិបាល រវាង ប.ស.ស. និងមន្ទីរពេទ្យពហុព្យាបាល មិត្តភាពកម្ពុជា-ចិន ក្រុងបាវិត ក្នុងការផ្ដល់សេវាជូនសមាជិក ប.ស.ស.
  • សេចក្ដីជូនដំណឹងស្ដីពី ការលើកថ្ងៃបង់ភាគទាន និងការផ្ដល់របាយការណ៍កម្មករនិយោជិតមកកាន់ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) សម្រាប់ខែឧសភា ឆ្នាំ២០២៦
  • សេចក្ដីជូនដំណឹងស្ដីពី ការបញ្ចប់កិច្ចព្រមព្រៀងការប្រើប្រាស់ និងការផ្ដល់សេវាសុខាភិបាលរវាង ប.ស.ស. និងមូលដ្ឋានសុខាភិបាលឯកជន ចំនួន២ ក្នុងការផ្ដល់សេវាជូនសមាជិក ប.ស.ស.
  • សេចក្ដីជូនដំណឹងស្ដីពី ការផាកពិន័យចំពោះសហគ្រាស ក្រុមហ៊ុន រោងចក្រ ដែលតម្រូវឱ្យបងប្អូនអតីតពលករខ្មែរត្រឡប់មកពីថៃត្រូវតែផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក្នុងការដាក់ពាក្យធ្វើការ
  • សេចក្ដីជូនដំណឹង ស្ដីពី “ការរៀបចំធ្វើបច្ចុប្បន្នភាពបណ្ណ ប.ស.ស. ជូនអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន”
  • សេចក្ដីណែនាំស្ដីពី ការពង្រឹងតួនាទីភារកិច្ចរបស់មូលដ្ឋានសុខាភិបាលដៃគូ ប.­ស.ស. ក្នុងការផ្ដល់សេវាសុខាភិបាលជូនសមាជិក ប.ស.ស.
  • សេចក្ដីជូនដំណឹងស្ដីពី លក្ខខណ្ឌ បែបបទ និងនិតីវិធីនៃការចុះបញ្ជីបុគ្គលស្វ័យនិយោជន៍(អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ) ក្នុងបេឡាជាតិសន្តិសុខសង្គម
  • សេចក្ដីជូនដំណឹងស្ដីពី ការទូទាត់ពីរដងក្នុងមួយខែ ជូនមូលដ្ឋានសុខាភិបាល ដែលចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)
  • សេចក្ដីជូនដំណឹងស្ដីពី ការកំណត់កាលបរិច្ឆេទដាក់ពាក្យស្នើសុំចុះកិច្ចព្រមព្រៀងស្ដីពីការប្រើប្រាស់និងការផ្ដល់សេវាសុខាភិបាលរវាងបេឡាជាតិសន្តិសុខសង្គម និងមូលដ្ឋានសុខាភិបាល
  • សេចក្ដីជូនដំណឹងស្ដីពី ធនាគារដៃគូដែលបានចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
  • សេចក្ដីជូនដំណឹងស្ដីពីការប្ដូរទីតាំងថ្មី នៃអគារទីស្នាក់ការកណ្ដាលបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)
  • សេចក្តីជូនដំណឹងស្តីពីការបញ្ជូនមន្រ្តីជាប់កិច្ចសន្យាមកចុះបញ្ជីចូលជា សមាជិក ប.ស.ស.
  • សេចក្ដីជូនដំណឹងស្ដីពី ការប្រើប្រាស់អត្រាប្ដូរប្រាក់ ផ្លូវការសម្រាប់ការ បង់ភាគទានរបបសន្តិសុខសង្គម
  • សេចក្ដីជូនដំណឹងស្ដីពី បន្តការត្រួតពិនិត្យ ដោះស្រាយ ផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ (មានឈីប) សម្រាប់កម្មករនិយោជិត និងសមាជិក ប.ស.ស.
  • ពាក្យស្នើសុំចុះកិច្ចព្រមព្រៀងផ្ដល់សេវាសុខាភិបាលឯកជនផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារជាមួយ ប.ស.ស.
  • គោលការណ៍ធ្វើបច្ចុប្បន្នភាពលក្ខណៈវិនិច្ឆ័យមួលដ្ឋានសុខាភិបាលឯកជន ដែលបានស្នើរសុំចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស.
  • វិធានការចំពោះរូបវន្តបុគ្គល ឫនីតិបុគ្គល ដែលប្រព្រឹត្តការក្លែងបន្លំដើម្បីទទួលប្រយោជន៍ពី ប.ស.ស.
  • សេចក្ដីជូនដំណឹង ស្ដីពីគំរូត្រាមូល របស់បេឡាជាតិសន្តិសុខសង្គម និងគំរូហត្ថលេខាសង្ខេប របស់អគ្គនាយកបេឡាជាតិសន្តិសុខសង្គម
  • សេចក្ដីជូនដំណឹងស្ដីពី ការអនុវត្តនូវបទបញ្ញត្តិ ជាធរមានចំពោះសហគ្រាស គ្រឹះស្ថានដែល យឺតយូរក្នុងការបង់ភាគទាន និងការផ្ដល់ របាយការណ៍ចំនួនកម្មករនិយោជិត (ទម្រង់ ២.០១) មកបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)
  • សេចក្ដីជូនដំណឹងស្ដីពី លេខទូរសព្ទ និងឈ្មោះ មន្រ្តីនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ករណី មានចម្ងល់ក្នុងការសុំផ្ដល់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ
  • សេចក្ដីណែនាំស្ដីពី សិទ្ធិទទួលបានប្រាក់សម្រាក មាតុភាពចំពោះសមាជិក ប.ស.ស. ដែលបានសម្រាលកូននៅមូលដ្ឋានសុខាភិបាល មិនបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស.
  •  

    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.