Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. អញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលលើកទី៤៥

    (ភ្នំពេញ)៖ នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលលើកទី៤៥ ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា រាជធានីភ្នំពេញ។
    អង្គសន្និបាតបានធ្វើការពិនិត្យ និងវាយតម្លៃខ្ពស់លើសមិទ្ធផលនានាដែលក្រសួងសុខាភិបាល សម្រេចបានក្នុងឆ្នាំ២០២៥ កន្លងទៅ ជាពិសេសការកែលម្អសេវាសុខាភិបាលសាធារណៈ ឱ្យកាន់តែមានប្រសិទ្ធភាព។ ជាមួយគ្នានោះ អង្គសន្និបាតបានដាក់ចេញនូវទិសដៅការងារសំខាន់ៗសម្រាប់ឆ្នាំបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
    ការចូលរួមពីតំណាងថ្នាក់ដឹកនាំ ប.ស.ស. ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលនេះ បានបង្ហាញពីកិច្ចសហការយ៉ាងជិតស្និទ្ធរវាងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល ក្នុងគោលដៅរួមគ្នាលើកកម្ពស់សុខុមាលភាព និងសុខភាពរបស់សមាជិក ប.ស.ស. ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.