Mail |
  • ភាសាខ្មែរ
  • English
  • ក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. បើកកិច្ចប្រជុំលើកទី៣ អាណត្តិទី២ ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈសំខាន់ៗ

    (រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាល នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃប.ស.ស. លើកទី៣ អាណត្តិទី២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ប.ស.ស.។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិកា នៃក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. សរុបចំនួន ១០រូប។
    ជាកិច្ចចាប់ផ្ដើម ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិក សមាជិកា នៃអង្គប្រជុំទាំងអស់ ព្រមទាំងបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកទាំងអស់នៃ ប.ស.ស. ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ការខិតខំប្រឹងប្រែងនេះ បានធានាយ៉ាងរឹងមាំនូវនិរន្តរភាព និងគុណភាពនៃការផ្តល់សេវាជូនបងប្អូនសមាជិក ប.ស.ស. ឱ្យទទួលបានអត្ថប្រយោជន៍ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។
    កិច្ចប្រជុំនាឱកាសនេះដែរ បានផ្តោតការពិភាក្សាយ៉ាងស៊ីជម្រៅលើរបៀបវារៈសំខាន់ៗចំនួន ៥ រួមមាន៖
    (១). ផែនការយុទ្ធសាស្ត្រថវិកា (៣ឆ្នាំរំកិល) ឆ្នាំ២០២៦-២០២៨៖ ការរៀបចំទិសដៅហិរញ្ញវត្ថុរយៈពេលមធ្យម
    (២). របាយការណ៍គម្រោងថវិកាប្រចាំឆ្នាំ២០២៦៖ ការគ្រប់គ្រង និងបែងចែកកញ្ចប់ថវិកាសម្រាប់ប្រតិបត្តិការឆ្នាំថ្មី
    (៣). សេចក្ដីព្រាងអនុក្រឹត្យ៖ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាវេជ្ជសាស្ត្រ នៃ ប.ស.ស.
    (៤). សេចក្ដីព្រាងសេចក្ដីសម្រេច៖ ស្តីពីលាភការមុខងាររបស់ក្រុមប្រឹក្សាភិបាលសន្តិសុខសង្គម នៃ ប.ស.ស.
    (៥). ការងារផ្សេងៗ។
    ក្រោយពីបានពិនិត្យ និងពិភាក្សាយ៉ាងផុសផុល និងផ្អែកលើស្មារតីឯកភាពខ្ពស់ អង្គប្រជុំបានសម្រេចអនុម័តយល់ព្រម លើរបៀបវារៈទី១ ទី២ និងទី៣ ដើម្បីបន្តនីតិវិធីអនុវត្តជាផ្លូវការ។ ដោយឡែកចំពោះរបៀបវារៈទី៤ អង្គប្រជុំនឹងលើកយកទៅពិនិត្យ និងពិភាក្សាជាថ្មីនៅក្នុងកិច្ចប្រជុំនាពេលបន្ទាប់។
    កិច្ចប្រជុំបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល ប្រកបដោយបរិយាកាសរីករាយ និងលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.