Mail |
  • ភាសាខ្មែរ
  • English
  • ប.ស.ស. បានបើកកិច្ចពិភាក្សាលើប្រធានបទសំខាន់ៗចំនួន ២ ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦

    ភ្នំពេញ៖ នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តដំណើរការលើបទអន្តរាគមន៍ និងកិច្ចពិភាក្សាចំនួន២ប្រធានបទ។
    បទអន្តរាគមន៍ទី១ ស្តីពី “ការពង្រីកការគ្របដណ្ដប់នៃរបបសន្តិសុខសង្គម” ដែលធ្វើបទអន្តរាគមន៍ដោយ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងកិច្ចពិភាក្សាសម្របសម្រួលដោយ ឯកឧត្ដមបណ្ឌិត ខឹម បូរិន ទីប្រឹក្សាអមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយមានវាគ្មិនចូលរួមពីសំណាក់ ១.ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស., ២.លោក ហុង សុខហៀប ប្រធាននាយកដ្ឋានបញ្ជិកា និងភាគទាន, ៣.លោក កែវ ប៊ុនណា ប្រធាននាយកដ្ឋានអធិការកិច្ចសន្តិសុខសង្គម, ៤.លោក លៀង ពន្លក ប្រធាននាយកដ្ឋានគោលនយោបាយសន្តិសុខសង្គម និង៥.លោក អ៊ុក សំអូន ប្រធាននាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ។
    បទអន្តរាគមន៍ទី២ ស្តីពី “ប្រសិទ្ធភាពនៃការគ្រប់គ្រងថវិកា និងហិរញ្ញវត្ថុ” ដែលធ្វើបទអន្តរាគមន៍ដោយ ឯកឧត្តម គឹម កែវរស្មី អគ្គនាយករង ប.ស.ស. និងកិច្ចពិភាក្សាសម្របសម្រួលដោយ ឯកឧត្ដម ហ៊ីវ រស្មី អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយមានវាគ្មិនចូលរួមពីសំណាក់ ១.ឯកឧត្តម គឹម កែវរស្មី អគ្គនាយករង ប.ស.ស., ២.លោកស្រី ម៉េត សុគន្ធឡាលីន ប្រធាននាយកដ្ឋានគ្រប់គ្រងថវិកា ហិរញ្ញវត្ថុ និងគណនេយ្យ, ៣.លោក សុក បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិកសន្តិសុខសង្គម, ៤.លោក ជៀក លីម៉េង ប្រធាននាយកដ្ឋានស្ដារនីតិសម្បទា, ៥.លោក គាត ពុធណារិទ្ធិ ប្រធាននាយកដ្ឋានគ្រប់គ្រងការវិនិយោគមូនិធិសន្តិសុខសង្គម និង៦.លោក មាន ណាវិមន្ត ប្រធានយកដ្ឋានសេវាមូលដ្ឋានសុខាភិបាល។
    តាមរយៈបទអន្តរាគមន៍ និងកិច្ចពិភាក្សាខាងលើ អង្គសន្និបាតបានទទួលនូវមតិយោបល់ និងធាតុចូលសំខាន់ៗ ដើម្បីដោះស្រាយបញ្ហាប្រឈម និងដាក់ចេញនូវដំណោះស្រាយសមស្រប សំដៅធានាឱ្យបាននូវការផ្តល់សេវាសន្តិសុខសង្គមប្រកបដោយបរិយាបន្ន និងប្រសិទ្ធភាពខ្ពស់សម្រាប់ឆ្នាំ២០២៦៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.