(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមក្នុងពិធីបើក “សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦” របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
អង្គសន្និបាត ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលប្រព្រឹត្តទៅដោយផ្ទាល់នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI)។
អង្គសន្និបាតនាថ្ងៃនេះ បានបង្ហាញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសការរុញច្រានការអនុវត្តរបបសន្តិសុខសង្គមឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ និងកម្មករនិយោជិត។
ការចូលរួមនាថ្ងៃនេះ គឺជាការបង្ហាញពីស្មារតីទទួលខុសត្រូវខ្ពស់ និងការសហការគ្នាជាធ្លុងមួយ ដើម្បីសម្រេចឱ្យបាននូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលធនមនុស្ស និងការគាំពារសង្គមប្រកបដោយបរិយាបន្ន៕




















