Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្ដមរដ្ឋមន្ត្រី ហេង សួរ៖ ធ្វើការក្បែរផ្ទះ ជួបជុំគ្រួសារ មាន ប.ស.ស. ធានារ៉ាប់រងសុខភាព និងផ្ដល់ប្រាក់ចូលនិវត្តនៅពេលចាស់ជរា

    (ពោធិ៍សាត់-បាត់ដំបង)៖ កាលពីថ្ងៃទី២៨ ខែកុម្ភៈ និងនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦នេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.), ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រដ្ឋបាលខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ បន្តរៀបចំ “ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ និងយុវជនក្នុងស្រុកដែលស្វែងរកការងារធ្វើ នៅទីតាំងរដ្ឋបាលស្រុកចំនួន៤ រួមមាន៖ ស្រុកកំរៀង ស្រុកភ្នំព្រឹក, ស្រុកកណ្តៀង, និងស្រុកក្រគរ។
    ដោយឡែកនាព្រឹក ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្ដល់កិត្តិយសអញ្ជើញចូលរួមសំណេះសំណាល និងបានអំពាវនាវឱ្យបងប្អូនទាំងអស់ស្វែងរកធ្វើការងារនៅក្នុងស្រុក ព្រោះបច្ចុប្បន្នស្រុកយើងការងារល្អប្រសើរ ទទួលបានការគាំពារនៅពេលឈឺ ឬពេលមានគ្រោះថ្នាក់ និងបានប្រាក់ចូលនិវត្តនៅពេលចាស់ ហើយ អាចរស់នៅជួបជុំក្រុមគ្រួសារនៅពេលពិធីបុណ្យប្រពៃណីជាតិ ក៏ដូចជាពិធីជួបជុំនានាផងដែរ។
    ឯកឧត្ដមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាឱកាសនេះមិនត្រឹមតែនាំយកឱកាសការងាររាប់ម៉ឺនកន្លែងដល់មូលដ្ឋាន និងប្រឹក្សាយោបល់ការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈដោយឥតគិតថ្លៃ ដើម្បីប្រែក្លាយបងប្អូនឱ្យទៅជាកម្លាំងពលកម្មជំនាញ ដើម្បីកសាងអនាគតដែលមានប្រាក់ចំណូលខ្ពស់ និងស្ថិរភាពជីវិតយូរអង្វែង ក្រោមដំបូលសន្តិភាព និងការគាំពារសង្គមដ៏រឹងមាំ។
    សម្រាប់បងប្អូនដែលកំពុងស្វែងរកការងារ ឬចង់យល់ដឹងបន្ថែមពីអត្ថប្រយោជន៍សន្តិសុខសង្គម អាចទំនាក់ទំនងបានតាមរយៈ៖
    ☎️ ស្វែងរកការងារ ៖ លេខ ១២៩៧
    ☎️ របបសន្ដិសុខសង្គម (ប.ស.ស.)៖ លេខ ១២៨៦

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.