(ភ្នំពេញ)៖ នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំមន្ត្រីជំនាញ ប.ស.ស. និងថ្នាក់ដឹកនាំ របស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.)។
កិច្ចប្រជុំពិភាក្សាខាងលើធ្វើឡើងក្នុងគោលបំណងផ្តួចផ្តើមការងារស្តីពី”ការធ្វើពិពិធកម្មការវិនិយោគនៃមូលនិធិសោធន និងការវិនិយោគដែលស្របតាមគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) នៅក្នុងប្រទេសកម្ពុជា “។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដោយមានអ្នកចូលរួមប្រមាណជា ១៩នាក់៕
















