Mail |
  • ភាសាខ្មែរ
  • English
  • មន្ត្រី និងបុគ្គលិកនៃ ប.ស.ស. ប្រមាណ ១០០នាក់ ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី “នីតិវិធីអង្កេតហានិភ័យការងារ ឧត្តរជីវី ឧត្ដរជីវីឡើងវិញ និងនីតិវិធីសោធនឧត្តរជីវី និងសោធនឧត្ដរជីវីឡើងវិញ” នៅស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម គឹម កែវរស្មី អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “នីតិវិធីអង្កេតហានិភ័យការងារ ឧត្តរជីវី ឧត្ដរជីវីឡើងវិញ និងនីតិវិធីសោធនឧត្តរជីវី និងសោធនឧត្ដរជីវីឡើងវិញ” នៅស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រី និងបុគ្គលិកស្នាក់ការកណ្តាល និងសាខា ប.ស.ស. ខេត្ត-ខណ្ឌ សរុបប្រមាណ ១០០នាក់។
    វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹង និងលើកកម្ពស់សមត្ថភាព ចំណេះដឹង ក៏ដូចជាជំនាញបច្ចេកទេសបន្ថែមដល់មន្ត្រី និងបុគ្គលិកនៃ ប.ស.ស. ក្នុងការអនុវត្តការងារឱ្យកាន់តែច្បាស់លាស់លើនីតិវិធីនៃការចុះអង្កេត និងការវាយតម្លៃឱ្យបានគ្រប់ជ្រុងជ្រោយ ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងប្រកបដោយតម្លាភាព។
    ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអគ្គនាយករង ប.ស.ស. បានមានប្រសាសន៍ថា ការយល់ដឹងច្បាស់អំពីនីតិវិធីអង្កេត និងការវាយតម្លៃ គឺជាគន្លឹះដ៏សំខាន់ក្នុងការបម្រើសេវាជូនបងប្អូនកម្មករនិយោជិត និងសមាជិក ប.ស.ស. ឱ្យកាន់តែប្រសើរឡើង ដែលជាផ្នែកមួយក្នុងការជំរុញប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជាឱ្យកាន់តែរឹងមាំ។
    ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអគ្គនាយករង ប.ស.ស. បានផ្ដល់មតិផ្ដាំផ្ញើដល់សិក្ខាកាមដែលចូលរួមវគ្គបណ្ដុះបណ្ដាលទាំងអស់ ត្រូវយកចិត្តទុកដាក់ត្រងត្រាប់ស្ដាប់នូវរាល់បទបង្ហាញរបស់គ្រូឧទ្ទេស និងចូលរួមឱ្យបានសកម្មក្នុងគ្រប់សកម្មភាពពិភាក្សា ផ្លាស់ប្ដូរបទពិសោធន៍ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីក្រេបជញ្ជក់យកចំណេះដឹង និងចំណុចគន្លឹះសំខាន់ៗ យកទៅអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងសង្គតភាពខ្ពស់នៅក្នុងអង្គភាពរៀងៗ ខ្លួន៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.