Mail |
  • ភាសាខ្មែរ
  • English
  • ប.ស.ស និង ន.ស.ស. ជួបប្រជុំពិភាក្សាកម្រិតបច្ចេកទេស ពិនិត្យលើស្ថានភាពហិរញ្ញវត្ថុ និងកញ្ចប់វិនិយោគ របស់មូលនិធិសន្ដិសុខសង្គម

    (ភ្នំពេញ)៖ ដើម្បីពង្រឹងប្រសិទ្ធភាព និងតម្លាភាពក្នុងការគ្រប់គ្រងកញ្ចប់ថវិកាវិនិយោគមូលនិធិសន្តិសុខសង្គមនៅកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានដឹកនាំថ្នាក់ដឹកនាំ ប.ស.ស. ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់ និងមន្រ្ដី បុគ្គលិកបច្ចេកទេស បានជួបប្រជុំពិភាក្សាជាមួយតំណាងនិយ័តករសន្តិសុខសង្គម (ន.ស.ស.) លើស្ថានភាពហិរញ្ញវត្ថុនៃការវិនិយោគមូលនិធិសន្តិសុខសង្គមរបស់បេឡាជាតិសន្តិសុខសង្គម នៅទីស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ សរុបប្រមាណជា ៤០នាក់។
    តាមរយៈជំនួបប្រជុំពិភាក្សានេះ អង្គភាពទាំងពីរ បានឯកភាពគ្នាពង្រឹងការអនុវត្តស្តង់ដាវិនិយោគតាមលិខិតបទដ្ឋានគតិយុត្ត និងសិក្សាលម្អិតទៅតាមនិយាមស្ដង់ដារអន្ដរជាតិ ជាពិសេសស្ដង់ដារអង្គការអន្តរជាតិសម្រាប់ស្ថាប័នត្រួតពិនិត្យសោធននិវត្តន៍ (IOPS) ដើម្បីធានាបាននូវអនុលោមភាពខ្ពស់ និងតម្លាភាពក្នុងការបែងចែកកញ្ចប់វិនិយោគនៃមូលនិធិសន្តិសុខសង្គម សំដៅធានាឱ្យបាននូវសន្តិសុខសង្គមប្រកបដោយចីរភាពនៅកម្ពុជា។
    លើសពីនេះ អង្គប្រជុំ បានកំណត់បន្ដកិច្ចសហការកម្រិតបច្ចេកទេសរវាង ប.ស.ស. និង ន.ស.ស. ដើម្បីពិនិត្យ ពិភាក្សា លម្អិតនៃស្ថានការវិនិយោគដែលផ្អែកលើ ស្ថានភាពទិន្នន័យជាក់ស្តែង តាមរយៈការវាយតម្លៃលើស្ថានភាពបច្ចុប្បន្ននៃហិរញ្ញវត្ថុរបស់ ប.ស.ស. នឹងបរិបទភូមិសាស្រ្ដ និងសេដ្ឋកិច្ចជាតិផងដែរ៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.