Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តម ហេង សួរ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម លើកទី៤ អាណត្តិទី២

    (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. លើកទី៤ អាណត្តិទី២ ដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ៗរួមមាន៖ (១). របាយការណ៍ស្ថានភាពហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៥ របស់ ប.ស.ស. បញ្ហាប្រឈមវិធានការដែលបានដោះស្រាយ និងវិធានការបន្ត (២). ផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ របស់ ប.ស.ស. (៣). របាយការណ៍ស្ដីពីលទ្ធផលការងារសម្រេចបានឆ្នាំ២០២៥ និងទិសដៅអនុវត្ត របស់ ប.ស.ស. (៤).បញ្ហាផ្សេងៗ។
    ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនេះ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. និងជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាភិបាល បានធ្វើបទបង្ហាញស្តីពី របាយការណ៍ស្ថានភាពហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៥ របស់ ប.ស.ស. ដែលបង្ហាញយ៉ាងលំអិតអំពីបញ្ហាប្រឈមដែលកំពុងជួបប្រទះ ដើម្បីដាក់ជូនក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. ពិនិត្យ និងដោះស្រាយផងដែរ។
    កិច្ចប្រជុំពិភាក្សានេះ មានវត្តមានអញ្ជើញចូលរួមពីសំណាក់ភាគីតំណាងរាជរដ្ឋាភិបាល ភាគីតំណាងនិយោជក ភាគីតំណាងសមាជិក ប.ស.ស. ដែលជាសមាជិកនៃក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. ចំនួន ០៩រូប ប្រព្រឹត្តទៅនៅទីស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.