Mail |
  • ភាសាខ្មែរ
  • English
  • ក្រុមប្រឹក្សាធនាភិបាល ប.ស.ស. បើកកិច្ចប្រជុំលើកទី៣ អាណត្តិទី១ ដើម្បីពិភាក្សាលើបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគ និងផែនការសកម្មភាពឆ្នាំ២០២៦

    (ភ្នំពេញ)៖ នារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហ៊ីវ រស្មី អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាធនាភិបាលនៃ ប.ស.ស. បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាធនាភិបាលនៃ ប.ស.ស. លើកទី៣ អាណត្តិទី១ ដោយមានការអញ្ជើញចូលរួមពីសមាសភាពក្រុមប្រឹក្សាធនាភិបាល សរុបចំនួន ១០នាក់ នៅទីស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ។
    ក្នុងឱកាសដឹកនាំកិច្ចប្រជុំនេះ ឯកឧត្តមប្រធាន បានបញ្ជាក់ថាការវិនិយោគមូលនិធិសន្ដិសុខសង្គម ត្រូវធ្វើការសិក្សា និងវិនិយោគដោយយកចិត្តទុកដាក់ និងមិនត្រូវបង្ខំពេកឡើយ ហើយទាមទារ ពិភាក្សាលើការកំណត់គោលការណ៍វិនិយោគ និងប្រភេទទ្រព្យសកម្មវិនិយោគដែលអាចអនុវត្តបាន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាមូលនិធិមួយនេះរឹងមាំ និងមានស្ថិរភាព។
    តាមរយៈកិច្ចប្រជុំនេះ ឯកឧត្តមប្រធាន បានសង្កត់ធ្ងន់ថា ការវិនិយោគមូលនិធិសន្ដិសុខសង្គម អ្វីដែលចង់បានបំផុត គឺការទទួលបានផលចំណេញ និងនិរន្តរភាព ទន្ទឹមនេះ “មូលនិធិសន្តិសុខសង្គម គឺជាមូលនិធិរបស់សមាជិក ប.ស.ស.” ដូច្នេះរាល់ការពង្រីកវិសាលភាពវិនិយោគ ត្រូវតែផ្ដល់អាទិភាពខ្ពស់ដល់ការវិនិយោគក្នុងស្រុក ដើម្បីបង្កើនឱកាសការងារដល់ប្រជាពលរដ្ឋ និងចូលរួមចំណែកជំរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។
    កិច្ចប្រជុំនារសៀលនេះ បានដំណើរការយ៉ាងផុសផុលតាមរបៀបវារៈ ដោយបានពិនិត្យ និងស្វែងយល់យ៉ាងស៊ីជម្រៅលើប្រកាស និងបទប្បញ្ញត្តិថ្មីៗពាក់ព័ន្ធនឹងកិច្ចការវិនិយោគ ដែលអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារទើបនឹងអនុម័តនាពេលថ្មីៗនេះ និងពិនិត្យ សម្រេចលើផែនការ សកម្មភាពការងារក្រុមប្រឹក្សាធនាភិបាលប្រចាំឆ្នាំ២០២៦ ព្រមទាំងការងារផ្សេងៗផងដែរ៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.