Mail |
  • ភាសាខ្មែរ
  • English
  • កិច្ចប្រជុំគណៈកម្មការវាយតម្លៃ និងជ្រើសរើសសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ សម្រាប់ឆ្នាំ២០២៦

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាសមាជិកគណៈកម្មការវាយតម្លៃ និងជ្រើសរើសសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ បានអញ្ជើញចូលរួម កិច្ចប្រជុំ “គណៈកម្មការវាយតម្លៃ និងជ្រើសរើសសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ (គ.ស.ស.) ក្រោមអធិបតីភាព ឯកឧត្តម ហួត ស៊ីនាដ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការវាយតម្លៃ និងជ្រើសរើសសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយមានការអញ្ជើញចូលរួមពីតំណាងរាជរដ្ឋាភិបាល តំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងតំណាងអង្គការវិជ្ជាជីវៈរបស់និយោជកសរុបប្រមាណជា ៥០នាក់។
    ក្នុងកិច្ចប្រជុំនេះ បានពិភាក្សាលើរបៀបវារៈសំខាន់ៗរួមមាន៖ ប្រកាសសមាសភាពគណៈកម្មការវាយតម្លៃ និងជ្រើសរើសសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ សម្រាប់ឆ្នាំ២០២៦ ដែលរួមមានតំណាងភាគីរាជរដ្ឋាភិបាល តំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងតំណាងអង្គការវិជ្ជាជីវៈរបស់និយោជក និងបទបង្ហាញស្តីពីដំណើរការរៀបចំការវាយតម្លៃ និងជ្រើសរើសសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ សម្រាប់ឆ្នាំ២០២៦ និងលទ្ធផលបឋមនៃការវាយតម្លៃ សហគ្រាស គ្រឹះស្ថាន ដែលបានចូលរួមប្រកួតប្រជែង។ ជាមួយគ្នានេះកិច្ចប្រជុំបានពិភាក្សាលើការផ្តល់ពានរង្វាន់ និងវិញ្ញាបនបត្រ ដោយផ្អែកលើអនុលោមភាពនៃលក្ខខណ្ឌការងារ ទំនាក់ទំនងវិជ្ជាជីវៈ សុវត្ថិភាព និងសុខសុវត្ថិភាពភាពការងារ ព្រមទាំងការប្រើប្រាស់ពលកម្មជនពិការ និងការលើកកម្ពស់ផលិតភាព។
    សូមបញ្ជាក់ផងដែរថា សហគ្រាសដែលត្រូវបានជ្រើសរើសជា “សហគមន៍សុខសាន្ត” ត្រូវតែជាសហគ្រាសដែលអនុវត្តអនុលោមភាពលក្ខខណ្ឌការងារ ទំនាក់ទំនងវិជ្ជាជីវៈ និងសុខសុវត្ថិភាពការងារនៅតាមបណ្តាសហគ្រាស គ្រឹះស្ថានទូទាំងប្រទេស បានល្អប្រសើរ តាមបទប្បញ្ញត្តិច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព និងច្បាប់ស្តីពីរបបសន្តិសុខសង្គម៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.