Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តម ឃុន ចាន់ណារិទ្ធ អញ្ជើញអមដំណើរគណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា ចុះទស្សនកិច្ចពិនិត្យវឌ្ឍនភាព និងស្វែងយល់ពីបញ្ហាប្រឈមនៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក

    ភ្នំពេញ៖ នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានអញ្ជើញអមដំណើរគណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា ដើម្បីចូលរួមស្វែងយល់ពីស្ថានភាពជាក់ស្តែង នៃការផ្តល់សេវាជូនប្រជាពលរដ្ឋ និងស្វែងយល់ពីបញ្ហាប្រឈម របស់មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា។
    ការអញ្ជើញចូលរួមរបស់ ឯកឧត្តមអគ្គនាយករង ក្នុងទស្សនកិច្ចនាឱកាសនេះ គឺដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីស្ថានភាពនៃការផ្ដល់សេវាសុខាភិបាលជូនដល់សមាជិក ប.ស.ស. ក៏ដូចជាការពិនិត្យលើវឌ្ឍនភាព បញ្ហាប្រឈម និងសំណូមពរនានា របស់មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដើម្បីបន្តពង្រឹងកិច្ចសហការ និងលើកកម្ពស់គុណភាពសេវាសុខាភិបាលជូនសមាជិក ប.ស.ស. ឱ្យកាន់តែប្រសើរឡើង។
    តាមរយៈប្រសាសន៍របស់ លោកជំទាវប្រធានគណៈកម្មការ បានបញ្ជាក់ថា ក្នុងនីតិកាលទី៧នេះ រាជរដ្ឋាភិបាលនៅតែបន្តជំរុញយ៉ាងសកម្មនូវគោលនយោបាយអាទិភាព ដើម្បីឈានទៅរក “ការគ្របដណ្ដប់សុខភាពជាសកល (UHC)”។ ក្នុងន័យនេះ គណៈកម្មការទី៨ នៃរដ្ឋសភា នឹងនាំយកនូវរាល់សំណូមពរ និងបញ្ហាប្រឈមរបស់មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ទៅធ្វើការពិភាក្សា និងស្វែងរកដំណោះស្រាយ ដើម្បីធានាថាប្រជាពលរដ្ឋ ទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាព សមធម៌ និងប្រសិទ្ធភាពខ្ពស់បំផុត៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.