Mail |
  • ភាសាខ្មែរ
  • English
  • មន្ត្រីជំនាញ ប.ស.ស. ចុះទស្សនកិច្ចសិក្សានៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីស្វែងយល់ និងពង្រឹងកិច្ចសហប្រតិបត្តិការលើយន្តការចុះបញ្ជីសហគ្រាសធុនតូច/មធ្យម និងសិប្បកម្ម យន្តការចុះបញ្ជីតាមប្រព័ន្ធ CamDX ព្រមទាំងយន្តការបិទឬព្យួរសហគ្រាសធុនតូច/មធ្យម និងសិប្បកម្ម សំដៅធានាបានឧត្តមប្រយោជន៍ដល់កម្មករនិយោជិតដែលបម្រើការងារក្នុងសហគ្រាសក្នុងវិស័យឧស្សាហកម្ម

    ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំមន្ត្រីជំនាញទៅបំពេញទស្សនកិច្ចសិក្សា និងពិភាក្សាការងារនៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
    ដំណើរទស្សនកិច្ចសិក្សានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗរួមមាន៖ ចែករំលែកនូវចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ និងពិនិត្យលទ្ធភាពបច្ចេកទេសក្នុងការថ្ពក់ទិន្នន័យគ្នារវាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននៃស្ថាប័នទាំងពីរ ក្នុងការជំរុញយន្តការចុះបញ្ជីសហគ្រាសធុនតូច/មធ្យម និងសិប្បកម្ម យន្តការចុះបញ្ជីតាមប្រព័ន្ធ CamDX ព្រមទាំងយន្តការបិទឬព្យួរសហគ្រាសធុនតូច/មធ្យម និងសិប្បកម្ម សំដៅធានាឱ្យបាននូវការផ្តល់សេវាសន្តិសុខសង្គមដល់កម្មករនិយោជិត ដែលបម្រើការងារក្នុងវិស័យឧស្សាហកម្មឱ្យកាន់តែមានប្រសិទ្ធភាព។
    ជាលទ្ធផលនៃដំណើរទស្សនកិច្ចសិក្សានេះដែរ ភាគីទាំងពីរបានឯកភាពគ្នាជាគោលការណ៍ ក្នុងការបង្កើតយន្តការពិនិត្យ និងវាយតម្លៃលើលទ្ធភាពបច្ចេកទេសសម្រាប់ការផ្លាស់ប្តូរទិន្នន័យទៅវិញទៅមក ដែលនេះគឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងការជំរុញសេវាកម្មឌីជីថល និងការផ្តល់សេវាជូនសមាជិក ប.ស.ស. ក៏ដូចជាម្ចាស់សហគ្រាសឱ្យកាន់តែមានភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.