គណៈ​កម្មការ​វេជ្ជ​សាស្រ្ត នៃ​បេឡាជាតិ​សន្តិសុខ​សង្គម បង្កើត​ឡើង​ដោយ ប្រកាស​លេខ០៨៨/០៩ កប/ប្រក ចុះថ្ងៃទី​២៧ ខែ​មេសា ឆ្នាំ​២០០៩ ជាគណៈ​​កម្មការ​អន្តរ​ក្រសួង ក្នុង​នោះ​រួមមាន ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ក្រសួង​សុខាភិ​បាល ។ គណៈ​កម្មការ​នេះមាន​តួនាទីភារកិច្ច​ផ្តល់​យោបល់​ចំពោះ ការ​កំណត់​កម្រិត​នៃ​ការ​បាត់បង់​សមត្ថភាព​ការងារ​របស់​កម្មករ​និយោជិត ដែល​ទទួល​រងហានិភ័យ​ការងារ និង​ផ្តល់យោបល់​លើ​ស្ថាន​ភាព​របស់​មន្ទីរ​ពេទ្យ ឬ​មន្ទី​រពហុព្យាបាល​ដែល​បានចុះកិច្ច​ព្រម​ព្រៀង​ជាមួយ ប.ស.ស. ។