Mail |
  • ភាសាខ្មែរ
  • English
  • មន្ត្រីជំនាញ ៤រូប នៃ ប.ស.ស. កម្ពុជា ចូលរួមវគ្គបណ្តុះបណ្តាលថ្នាក់តំបន់ ស្តីពី ការវិភាគហានិភ័យហិរញ្ញវត្ថុផ្នែកមូលនិធិធានារ៉ាប់រងសុខភាពសង្គម នៅទីក្រុងហាណូយ ប្រទេសវៀតណាម

    វៀតណាម៖ មន្ត្រីជំនាញ ៤រូប នៃ ប.ស.ស. កម្ពុជា ត្រូវបានចាត់តាំងពីសំណាក់ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស. ឱ្យទៅចូលរួមវគ្គបណ្តុះបណ្តាលថ្នាក់តំបន់ស្តីពី ការវិភាគហានិភ័យហិរញ្ញវត្ថុផ្នែក មូលនិធិធានារ៉ាប់រងសុខភាពសង្គម (Regional Training on Actuarial Analysis of Social Health Insurance Fund) នៅទីក្រុងហាណូយ ប្រទេសវៀតណាម ។

    គោលបំណងសំខាន់ក្នុងការចូលរួមវគ្គបណ្តុះបណ្តាលខាងលើ គឺដើម្បីទទួលបានការ បណ្តុះបណ្តាលបន្ថែមអំពីជំនាញការវិភាគហានិភ័យហិរញ្ញវត្ថុផ្នែកមូលនិធិធានារ៉ាប់រងសុខភាពសង្គមដែលបណ្តាប្រទេសជិតខាង និងប្រទេសកំពុងអភិវឌ្ឍន៍នានាបាននឹង កំពុងមានការគិតគូរយ៉ាងខ្លាំង ដោយសារវាជាផ្នែកមួយដ៏សំខាន់នៃរបបសន្តិសុខសង្គម ដែលជាវិស័យមួយកំពុងទទួលបានការយកចិត្តទុកដាក់អំពីរាជរដ្ឋាភិបាលនៅក្នុងគោលនយោបាយនានា ក៏ដូចជាមានចែងនៅក្នុងយុទ្ធសាស្រ្តចតុកោណអាណត្តិទី៤ ផងដែរនៅក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សុខុមាលភាពសង្គម។

    ការបង្កើតឱ្យមានវគ្គបណ្តុះបណ្តាលខាងលើ គឺជាការឆ្លើយតបទៅនឹងត្រូវការនៃការ បង្កើនសមត្ថភាពរបស់អ្នកជំនាញបច្ចេកទេសថ្នាក់ជាតិទាក់ទងទៅនឹងជំនាញ ស្តីពីការវិភាគហានិភ័យហិរញ្ញវត្ថុផ្នែកមូលនិធិធានារ៉ាប់រងសុខភាពសង្គម ក៏ដូចជាការប្រើប្រាស់ចំណេះដឹងមួយនេះ សម្រាប់ការងាររដ្ឋបាលនានា ក៏ដូចជាការផ្តល់ជាអនុសាសន៍នៅក្នុងការកសាងគោលនយោបាយពាក់ព័ន្ធនានា ដែលសកម្មភាពចម្បងៗរួមមានដូចខាងក្រោម៖

    ➤បង្កើនការចាប់អារម្មណ៍របស់ភាគីពាក់ព័ន្ធទៅលើសារសំខាន់នៃការបង្កើតការវិភាគហានិភ័យហិរញ្ញវត្ថុផ្នែកមូលនិធិធានារ៉ាប់រងសុខភាពសង្គម ដើម្បីទទួលបានការត្រួត ពិនិត្យទៅលើស្ថានភាពហិរញ្ញវត្ថុនៃគោលនយោបាយធានារ៉ាប់រងសុខភាព

    ➤ ធ្វើការផ្តល់ការយល់ដឹងអំពីទស្សនៈមូលដ្ឋាន គោលការណ៍ និងធាតុសំខាន់នានា នៃការប៉ាន់ស្មានការវិភាគហានិភ័យហិរញ្ញវត្ថុផ្នែកមូលនិធិធានារ៉ាប់រងសុខភាពសង្គម

    ➤ផ្តល់ការណែនាំទៅដល់ផ្នែកធានារ៉ាប់រងសុខភាពនៅក្នុងការរក្សារនិងស្វែងរកទិន្នន័យសម្រាប់ធ្វើការគ្រប់គ្រងដើម្បីធ្វើការប៉ាន់ស្មានការទូរទាត់ការធានារ៉ាប់រងហានិភ័យការងារ និងបង្កើតជាអនុសាសន៍នានាសម្រាប់បង្កើនូវគុណភាពគុណភាពទិន្នន័យ ទទួលបាន

    ➤សម្របសម្រួលការយល់ដឹងអំពីការពិនិត្យឡើងវិញនៃការប៉ាន់ស្មានការការវិភាគហានិភ័យហិរញ្ញវត្ថុផ្នែកមូលនិធិធានារ៉ាប់រងសុខភាពសង្គម អំពីសំណាក់អាជ្ញាធរជាតិ និងធ្វើការបកស្រាយចំណុចនានានៃការប៉ាន់ស្មានការទូរទាត់ការធានារ៉ាប់រងហានិភ័យការងារប្រកបដោយសក្ខីកម្មជាក់លាក់នៅក្នុងការអភិវឌ្ឍគោលនយោបាយរដ្ឋបាលនានា។

    ➤ ជម្រុញអោយមានការផ្លាស់ប្តូរនូវបទពិសោធន៍ និងការអនុវត្តនានាក្នុងចំណោម ប្រទេសចូលរួមទាំងអស់នៅក្នុងវគ្គបណ្តុះបណ្តាលនេះ។

    សូមបញ្ជាក់ថា៖ វគ្គបណ្តុះបណ្តាលខាងលើ ប្រព្រឹត្តចំនួន ៥ថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ មានការរៀបចំដោយអង្គការអន្តរជាតិខាងការងារ (ILO) ក្រោមការឧបត្ថម្ភគាំទ្រដោយអង្គការអន្តរជាតិស្តីពីការងារ (ILO) និងអង្គការកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ដែលមានសិក្ខាកាមចូលរួមមកពី ៥ ប្រទេសរួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងប្រទេសវៀតណាមជាម្ចាស់ផ្ទះ ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.