Mail |
  • ភាសាខ្មែរភាសាខ្មែរ
  • EnglishEnglish
  • កិច្ចប្រជុំគណៈកម្មការសម្របសម្រួលគម្រោង SPIN លើកទី៤ ត្រូវបានលើកមកពិភាក្សាបន្តនៅព្រឹកនេះ តាមរយៈប្រព័ន្ធ Hybrid

    ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារបច្ចេកទេសគម្រោង SPIN ក្រោមការចាត់តាំងពី ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម ឯកឧត្តមបានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការសម្របសម្រួលគម្រោង SPIN លើកទី៤ ស្តីពីការពិនិត្យវឌ្ឍនភាពគម្រោង SPIN និងការបង្ហាញអំពីផែនការសកម្មភាពអនុវត្តន៍ដំណាក់កាលសាកល្បងគម្រោង តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting)។
    កិច្ចប្រជុំពិភាក្សានេះ ត្រូវបានរៀបចំឡើងដោយផ្តោតលើការត្រួតពិនិត្យវឌ្ឍនភាពគម្រោង មួយចំនួនរួមមាន៖ (១) កម្មវិធីតាមគេហទំព័រ (Web Application) (២) លទ្ធផលនៃការសិក្សា និងវាយតម្លៃហិរញ្ញវត្ថុនៃ ប.ស.ស. (Financial Assessment) (៣) ការអភិវឌ្ឍមជ្ឈមណ្ឌលព័ត៌មាននៃ ប.ស.ស. (NSSF Call Center Development) (៤) យុទ្ធសាស្រ្តនៃការផ្សព្វផ្សាយ (Communication Strategy) និង (៥) ផែនការសកម្មភាពនៃការអនុវត្តគម្រោងសាកល្បងខាងលើ។
    ក្នុងឱកាសនោះដែរ ឯកឧត្តម ប្រធានក្រុមការងារ បានផ្តល់នូវអនុសាសន៍សំខាន់ៗទៅកាន់អង្គប្រជុំ ដែលរួមមាន៖ (១) ដកស្រង់មតិយោបល់ និងប្រមូលធាតុចូលពីកិច្ចប្រជុំនាថ្ងៃនេះ ដើម្បីអាចចងក្រងជានីតិវិធីមានលក្ខណៈជាយុទ្ធសាស្រ្តចាំបាច់ (២) គណៈកម្មការសម្របសម្រួលគម្រោង SPIN ត្រូវយកចិត្តទុកដាក់ និងពន្លឿនគម្រោងនេះ ឲ្យបានជោគជ័យតាមដែលអាចធ្វើទៅបាន ដើម្បីធានាឲ្យមានសមធម៌ សាមគ្គីធម៌សង្គម និងលើកកម្ពស់សុខុមាលភាព ជីវភាពរបស់ប្រជាពលរដ្ឋ (៣) សមាគមដែលមានសមាជិកជាកម្មករនិយោជិត នៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវជួយផ្សព្វផ្សាយបន្តអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងគម្រោងនេះ ដើម្បីឲ្យពួកគាត់មានភាពកក់ក្តៅ និងត្រៀមខ្លួនចូលរួមអនុវត្ត នៅពេលដែលគម្រោងនេះចេញជារូបរាង និង (៤) សូមក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងតំណាងកម្មករនិយោជិត សហការផ្តល់ទិន្នន័យ មតិយោបល់ ផ្លាស់ប្តូរបទពិសោធន៍ និងឯកសារពាក់ព័ន្ធផ្សេងៗ ជាធាតុចូលលើគម្រោងខាងលើនេះ។
    គួររំលឹកផងដែរថា គម្រោងកិច្ចគាំពារសង្គមផ្នែកនវានុវត្តន៍ សម្រាប់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ (SPIN Project) នេះ ត្រូវបានសហការអនុវត្តដោយអង្គការហ្គ្រេត (GRET) និង ប.ស.ស. ក្រោមការឧបត្ថម្ភគាំទ្រដោយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) និងមូលនិធិ Weave Our Future ។
    សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅសាលប្រជុំ ប.ស.ស. ស្នាក់ការកណ្តាល រាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ និងលោក លោកស្រីជាសមាជិក សមាជិកា ក្រុមការងារបច្ចេកទេសគម្រោង SPIN នៃ ប.ស.ស. សរុបជាច្រើនរូបតាមរយៈប្រព័ន្ធ Hybrid៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ១៧,៣៥៥ សហគ្រាស
    • ចំនួនសមាជិកសរុប ២,៧២៣,៨២៦ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៦៣៣,៥៨៣ នាក់
    ប.ស.ស Facebook Page

    bocoran rtp live link slot777 bet88 slot pulsa nibung88 deposit pulsa tanpa potongan rtp live slot