Mail |
  • ភាសាខ្មែរភាសាខ្មែរ
  • EnglishEnglish
  • ថ្នាក់ដឹកនាំ ប.ស.ស. ចូលរួមវេទិកាសន្ដិសុខស្បៀង និងអាហារូបត្ថម្ភលើកទី៧៧ របស់ក្រុមប្រឹក្សាស្ដារអភិវឌ្ឍវិស័យកសិកម្ម និងជនបទ (ក.ក.ជ)

    (ភ្នំពេញ)៖ ក្រោមការចាត់តាំងពីសំណាក់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នាព្រឹកថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០២២នេះ នៅបន្ទប់ប្រជុំ ប.ស.ស. ស្នាក់ការកណ្ដាល រាជធានីភ្នំពេញ ឯកឧត្តម ប៉ែន នរៈវុធ អគ្គនាយករង ប.ស.ស. បានដឹកនាំមន្ត្រី ប.ស.ស. ចូលរួម “វេទិកាសន្ដិសុខស្បៀង និងអាហារូបត្ថម្ភលើកទី៧៧” ក្រោមអធិបតីភាព ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាស្ដារអភិវឌ្ឍវិស័យកសិកម្ម និងជនបទ (ក.ក.ជ) តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) ។
    វេទិកាខាងលើនេះ ត្រូវបានពិភាក្សា និងឈ្វេងយល់លើគន្លឹះសំខាន់ៗមួយចំនួន រួមមាន៖ (១) ស្វែងយល់ពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរពីអាហារូបត្ថម្ភ (២) បច្ចុប្បន្នភាពនៃការវាយតម្លៃបឋមស្ដីពីសុវត្ថិភាពម្ហូបអាហារ (៣) ស្ដីពីការស្ទង់មតិភាគីពាក់ព័ន្ធលើគម្រោងលើកកម្ពស់អាហារូបត្ថម្ភចិញ្ចឹមទារក និងកុមារនៅកន្លែងធ្វើការ (៤) យុទ្ធសាស្រ្ដបណ្ដាញធុរកិច្ចចលនាបង្កើនអាហារូបត្ថម្ភនៅកម្ពុជា (២០២១-២០២៥) និង (៥) របាយការណ៍បឋមនៃការវាយតម្លៃសមត្ថភាពលើទំនាក់ទំនងការផ្លាស់ប្ដូរឥរិយាបទសង្គម នៅក្នុងកម្មវិធីអាហារូបត្ថម្ភ។
    សូមបញ្ជាក់ថា៖ វេទិកាសន្ដិសុខស្បៀង និងអាហារូបត្ថម្ភលើកទី៧៧ ខាងលើនេះ រៀបចំឡើងដោយក្រុមប្រឹក្សាស្ដារអភិវឌ្ឍវិស័យកសិកម្ម និងជនបទ (ក.ក.ជ) ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានាសរុបជាច្រើនរូប តាមរយៈប្រព័ន្ធវីដេអូ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ១៧,៣៥៥ សហគ្រាស
    • ចំនួនសមាជិកសរុប ២,៧២៣,៨២៦ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៦៣៣,៥៨៣ នាក់
    ប.ស.ស Facebook Page

    bocoran rtp live link slot777 bet88 slot pulsa nibung88 deposit pulsa tanpa potongan rtp live slot