Mail |
  • ភាសាខ្មែរ
  • English
  • ក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. បើកកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើរបាយការណ៍ហិរញ្ញវត្ថុ ឆ្នាំ២០២១ បេឡាជាតិសន្តិសុខសង្គម

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នាព្រឹកថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០២២ នេះ ឯកឧត្តមបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. លើកទី១៣ អាណត្តិទី១ របស់ខ្លួន ដើម្បីពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖
    ១. របាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០២១ របស់បេឡាជាតិសន្តិសុខសង្គម
    ២. បញ្ហាផ្សេងៗ។
    ក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានស្នើដល់សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ ត្រូវពិនិត្យ និងពិភាក្សាឲ្យបានគ្រប់ជ្រុងជ្រោយ ទៅលើរបាយការណ៍ខាងលើ និង ធ្វើយ៉ាងណាឲ្យការចំណាយនានាក្នុងការអនុវត្តការងារស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងធានាបាននូវតុល្យភាពហិរញ្ញវត្ថុ។
    ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ក៏បានធ្វើការកោតសរសើរយ៉ាងស្មោះចំពោះការខិតខំប្រឹងប្រែង សហការបានយ៉ាងល្អរបស់សមាជិកទាំងអស់នៃក្រុមប្រឹក្សាភិបាល ប.ស.ស. ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកគ្រប់លំដាប់ថ្នាក់របស់ ប.ស.ស. ដែលបានខិតខំយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តការងារកន្លងមក បើទោះបីស្ថិតក្នុងស្ថានភាពដ៏លំបាកយ៉ាងណាក្ដី ក៏នៅតែបំពេញតួនាទីយ៉ាងល្អក្នុងការផ្ដល់សេវាសាធារណៈប្រកបដោយភាពទន់ភ្លន់ ក្រមសីលធម៌ មនសិការវិជ្ជាជីវៈ និងមានស្មារតីទទួលខុសត្រូវខ្ពស់។
    សូមបញ្ជាក់ថា៖ កិច្ចប្រជុំពិភាក្សាខាងលើ ប្រព្រឹត្តទៅនៅសាលប្រជុំធំ ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់សមាជិកនៃក្រុមប្រឹក្សាភិបាល និងសមាជិក សមាជិកា សរុបប្រមាណជាង ១១ រូប៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.