Mail |
  • ភាសាខ្មែរ
  • English
  • ប.ស.ស. នឹងបង្កើនកិច្ចសហការជាមួយកាកបាទក្រហមកម្ពុជា ក្នុងការផ្សព្វផ្សាយលើវិជ្ជាសង្រ្គោះបឋមឲ្យបានកាន់តែទូលំទូលាយដល់តំណាងសហគ្រាស គ្រឹះស្ថាន ប្រតិភូបុគ្គលិក និងសហជីពមូលដ្ឋាន

    (ភ្នំពេញ) ៖ ដោយមានកិច្ចសហការយ៉ាងជិតស្និតជាមួយកាកបាទក្រហមកម្ពុជា និងដើម្បីចូលរួមលើកកម្ពស់សុវត្ថិភាពដល់ជនរងគ្រោះ ក៏ដូចជាវិធីសាស្រ្តក្នុងការសង្រ្គោះបឋម ជួយសង្រ្គោះជីវិតមនុស្ស ក្នុងគ្រាមានឧប្បទ្ទវហេតុ ក្នុងប្រការណាមួយ មុនពេលគ្រូពេទ្យមកដល់ ឬបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នេះ ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានថ្លែងឲ្យដឹងថា ៖ ប.ស.ស. នឹងបង្កើនកិច្ចសហការជាមួយកាកបាទក្រហមកម្ពុជាបន្ថែមទៀត ក្នុងការជួយបង្កើនការផ្សព្វផ្សាយលើវិជ្ជាសង្រ្គោះបឋមឲ្យបានកាន់តែទូលំទូលាយជូនដល់ តំណាងសហគ្រាស គ្រឹះស្ថាន ប្រតិភូបុគ្គលិក សហជីពមូលដ្ឋាន និងបងប្អូនកម្មករនិយោជិត ក្នុងន័យបញ្ជ្រាបការយល់ដឹងឲ្យកាន់តែស៊ីជម្រៅ និងច្បាស់លាស់ ក្នុងការជួយសង្គ្រោះជីវិតពេលជួបគ្រោះថ្នាក់ផ្សេងៗ។
    ការថ្លែងឡើងបែបនេះ គឺស្ថិតក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “វិជ្ជាសង្រ្គោះបឋម” ជូនដល់តំណាងសហគ្រាស គ្រឹះស្ថាន ប្រតិភូបុគ្គលិក និងសហជីពមូលដ្ឋាន ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ ប.ស.ស. ស្នាក់ការកណ្តាល រាជធានីភ្នំពេញ។
    ឯកឧត្តមអគ្គនាយករង បានថ្លែងឲ្យដឹងទៀតថា ៖ វិជ្ជាសង្គ្រោះបឋម គឺជាមុខវិជ្ជា ដ៏មានសារសំខាន់មួយដែលយើងទាំងអស់គ្នាត្រូវសិក្សា ដើម្បីទុកជាមូលដ្ឋានគ្រឹះ សម្រាប់សង្គ្រោះ បងប្អូនប្រជាពលរដ្ឋ នៅក្នុងសហគមន៍ ជាពិសេសកម្មករនិយោជិតដែលរងគ្រោះថ្នាក់ផ្សេងៗ ដោយចៃដន្យមានដូចជា៖ ខ្យល់គរ ស្ទះដង្ហើម បាក់ឆ្អឹង និងគ្រោះថ្នាក់ចរាចរណ៍ និងឧប្បទ្ទវហេតុផ្សេងៗទៀត តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវប្រកបដោយប្រសិទ្ធភាពខ្ពស់ ជៀសវាងការបញ្ជូនជនរងគ្រោះមិនបានត្រឹមត្រូវ ជាហេតុធ្វើឲ្យជនរងគ្រោះមានសភាពកាន់តែធ្ងន់ធ្ងរឈានដល់ការបាត់បង់ជីវិត ដោយសារមិនមានអ្នកយល់ដឹងពីរបៀបក្នុងការសង្រ្គោះបឋមមុនពេលគ្រូពេទ្យមកដល់ ឬបញ្ជូនទៅកាន់មន្ទីរពេទ្យ។
    សូមបញ្ជាក់ថា៖ វគ្គបណ្ដុះបណ្ដាលខាងលើរៀបចំឡើងរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០២២ នៅសាលប្រជុំធំនៃ ប.ស.ស. ស្នាក់ការកណ្ដាល រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក ប.ស.ស. រួមទាំងតំណាងកាកបាទក្រហមកម្ពុជា និងតំណាងសហគ្រាស គ្រឹះស្ថាន ប្រតិភូបុគ្គលិក និងសហជីពមូលដ្ឋាន សរុបប្រមាណជាង ៥០នាក់ ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.