Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. អញ្ជើញចូលរួមកិច្ចប្រជុំបន្តលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើត ទីភ្នាក់ងារបញ្ជាក់ចំណាយសេវាសុខាភិបាល

    ភ្នំពេញ៖យោងលើស្មារតីកិច្ចប្រជុំកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០២២ នេះ ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាបន្តលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើត “ទីភ្នាក់ងារបញ្ជាក់ចំណាយសេវាសុខាភិបាល ” ។
    ក្នុងកិច្ចប្រជុំពិភាក្សាខាងលើក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើសមត្ថកិច្ចរបស់ទីភ្នាក់ងារបញ្ជាក់ចំណាយសេវាសុខាភិបាលដែលពិនិត្យតាមដាន និងបញ្ជាក់រាល់ការចំណាយសេវាវេជ្ជសាស្ត្រ (១) មូលនិធិសមធម៌សុខាភិបាល និង (២) របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ដែលស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីរបបសន្តិសុខសង្គម។
    គួរបញ្ជាក់ផងដែលថា បេឡាជាតិសន្តិសុខសង្គម មានតួនាទីដ៏សំខាន់ក្នុងការទូទាត់ចំណាយជូនមូលដ្ឋានសុខាភិបាលដែលចុះកិច្ចព្រមព្រៀង និងមូលដ្ឋានសុខាភិបាលមិនចុះកិច្ចព្រមព្រៀង (ករណីសង្គ្រោះបន្ទាន់) លើរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារដល់សមាជិករបស់ខ្លួន។
    សូមបញ្ជាក់ថា៖ កិច្ចពិភាក្សាខាងលើនេះ រៀបចំឡើងដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គនាយកនៃនិយ័តករសន្តិសុខសង្គម ដោយមានការអញ្ជើញចូលរួមពីតំណាងភាគីពាក់ព័ន្ធសរុបប្រមាណជាង ៥០រូប នៅសណ្ឋាគារភ្នំពេញ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.