Mail |
  • ភាសាខ្មែរភាសាខ្មែរ
  • EnglishEnglish
  • ថ្នាក់ដឹកនាំ មន្ត្រីរាជការ ម្ចាស់សហគ្រាស គ្រឹះស្ថាន ក្នុងភូមិសាស្រ្តខេត្តកណ្ដាល ទទួលបានការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន

    (ខេត្ត កណ្ដាល)៖ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានអញ្ជើញជាអធិបតីភាពបើកពិធីផ្សព្វផ្សាយការដាក់ឱ្យអនុវត្តរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់កម្មករនិយោជិតនៃវិស័យឯកជន ដោយមានវត្តមានអញ្ជើញចូលរួមជាសហអធិបតីពីសំណាក់ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល។
    ក្នុងឱកាសពិធីផ្សព្វផ្សាយខាងលើនេះដែរ ឯកឧត្តមអគ្គនាយករង បានថ្លែងថា៖ នេះជាប្រវត្តិសាស្ត្រ របស់ប្រទេសកម្ពុជា ដែលបងប្អូនកម្មករនិយោជិតនៃវិស័យឯកជន មានប្រាក់សោធន ដូចទៅនិងមន្រ្តីរាជការដែរ ព្រោះថានៅប្រទេសយើងពុំធ្លាប់មានកម្មករនិយោជិតនៃវិស័យឯកជន មានប្រាក់សោធននោះទេ នេះសរបញ្ជាក់ពីការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករនិយោជិត។
    ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គនាយករង ក៏បានថ្លែងអំណរគុណ និងធ្វើការស្នើសុំដល់គណៈអភិបាល នៃគណៈអភិបាលខេត្ត ប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធ មេត្តាជួយសហការជាមួយនាយករោងចក្រ ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ដែលស្ថិតនៅក្នុងដែនអនុវត្តរបស់ខ្លួនក្នុងការផ្តល់ទីកន្លែង ដើម្បីធ្វើការផ្សព្វផ្សាយអំពីការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះ ជូនដល់កម្មករនិយោជិតដែលជាភាគីជាប់កាតព្វកិច្ចនេះផ្ទាល់តែម្ដង។
    ក្នុងឱកាសនោះដែរ ដើម្បីរួមចំណែកជាមួយ ប.ស.ស. ក្នុងយុទ្ធនាការ ៩០ថ្ងៃ ឯកឧត្តម ប្រាក់ សារ៉ាត ក៏បានជំរុញដល់និយោជក ម្ចាស់សហគ្រាស គ្រឹះស្ថាន ទាំងអស់ ត្រូវចូលរួមក្នុងការអនុវត្តកាតព្វកិច្ចក្នុងការបង់ភាគទានផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដូចមានចែងក្នុងច្បាប់ស្តីពីរបបសន្តិសុខសង្គម ឱ្យត្រឹមត្រូវ និងឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ជាពិសេសត្រូវចុះបញ្ជិកា សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត ដើម្បីរក្សានូវអត្ថប្រយោជន៍កម្មករនិយោជិតរបស់ខ្លួនកុំឱ្យបាត់បង់។
    ជាមួយនេះដែរ ឯកឧត្តម ប្រាក់ សារ៉ាត ក៏បានអំពាវនាវ ដល់អង្គភាព មន្ទីរ អាជ្ញាធរពាក់ព័ន្ធទាំងអស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវចូលរួមសហការជាមួយបេឡាជាតិសន្តិសុខសង្គម ក្នុងការអនុវត្តរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធននេះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីចូលរួមចំណែករក្សានូវស្ថិរភាពហិរញ្ញវត្ថុរបស់បងប្អូនវិស័យឯកជន ក្នុងន័យដើម្បីអភិវឌ្ឍន៍សង្គមជាតិឱ្យកាន់តែមានការរីកចំរើន និងភាពសុខដុមរមនាតរៀងទៅ ដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល។
    សូមបញ្ជាក់ថាៈ កិច្ចប្រជុំផ្សព្វផ្សាយខាងលើនេះ ប្រព្រឹត្តទៅនៅសាលប្រជុំ សាលាខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោក លោកស្រី តំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ និងតំណាងនាយករោងចក្រ ឬម្ចាស់សហគ្រាស គ្រឹះស្ថាន សរុបប្រមាណ ២៥០នាក់៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ១៧,៣៥៥ សហគ្រាស
    • ចំនួនសមាជិកសរុប ២,៧២៣,៨២៦ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៦៣៣,៥៨៣ នាក់
    ប.ស.ស Facebook Page

    bocoran rtp live link slot777 bet88 slot pulsa nibung88 deposit pulsa tanpa potongan rtp live slot