Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. អញ្ជើញចូលរួមកិច្ចប្រជុំបន្តលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបង្កើត ទីភ្នាក់ងារបញ្ជាក់ចំណាយសេវាសុខាភិបាល

    ភ្នំពេញ៖បន្ទាប់ពីមានកិច្ចប្រជុំពិភាក្សាចំនួន២លើករួចមក នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០២២ នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម និងជាប្រធានក្រុមការងារកិច្ចការច្បាប់នៃប.ស.ស. បានដឹកនាំមន្ត្រីជំនាញ ប.ស.ស. ចូលរួមក្នុងកិច្ចប្រជុំពិភាក្សាបន្តលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបង្កើត ទីភ្នាក់ងារបញ្ជាក់ចំណាយសេវាសុខាភិបាល។
    ក្នុងកិច្ចប្រជុំពិភាក្សាខាងលើធ្វើឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាបន្តលើសមត្ថកិច្ចរបស់ទីភ្នាក់ងារបញ្ជាក់ចំណាយសេវាសុខាភិបាល ដែលមានតួនាទីក្នុងការពិនិត្យតាមដាន និងបញ្ជាក់រាល់ការចំណាយសេវាវេជ្ជសាស្ត្រ (១) មូលនិធិសមធម៌សុខាភិបាល និង (២) របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារ ដែលអនុលោមតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម។
    គួរបញ្ជាក់ផងដែរថា បេឡាជាតិសន្តិសុខសង្គម មានតួនាទីដ៏សំខាន់ក្នុងការទូទាត់ចំណាយជូនមូលដ្ឋានសុខាភិបាលដែលចុះកិច្ចព្រមព្រៀង និងមូលដ្ឋានសុខាភិបាលមិនចុះកិច្ចព្រមព្រៀង (ករណីសង្គ្រោះបន្ទាន់) លើរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារដល់សមាជិករបស់ខ្លួន។
    សូមបញ្ជាក់ថា៖ កិច្ចពិភាក្សាខាងលើនេះ រៀបចំឡើងដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គនាយកនៃនិយ័តករសន្តិសុខសង្គម ដោយមានការអញ្ជើញចូលរួមពីតំណាងភាគីពាក់ព័ន្ធសរុបប្រមាណជាង ២០រូប នៅសណ្ឋាគារភ្នំពេញ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.