Mail |
  • ភាសាខ្មែរភាសាខ្មែរ
  • EnglishEnglish
  • បងប្អូនកម្មករនិយោជិតសរុបប្រមាណជាង ១លាននាក់ ទទួលបានការចុះផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន គិតត្រឹមថ្ងៃម្សិលមិញនេះ

    (ស្ទឹងត្រែង)៖ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ក្នុងឱកាសឯកឧត្តមអញ្ជើញជាអធិបតីភាពបើកយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន នៅខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ នេះ ឯកឧត្តមបានថ្លែងថា៖ ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជាបាន ប្រកាសជាផ្លូវការក្នុងការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់វិស័យឯកជន រហូតមកដល់ពេលនេះ គឺមានរយៈពេលជិត ៣ខែហើយ ដែល ប.ស.ស. បានចុះយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនជូនដល់បងប្អូនដែលកំពុងបំពេញការងារក្នុងវិស័យឯកជនទាំងអស់ ដែលគិតត្រឹមថ្ងៃទី៦ ខែកញ្ញា ម្សិលមិញនេះ មានបងប្អូនកម្មករនិយោជិតសរុបប្រមាណជាង ១លាននាក់ហើយ ដែលក្នុងនោះមានបងប្អូនកម្មករនិយោជិតជាស្រ្តីសរុបប្រមាណជាង ៧០ម៉ឺនាក់ ទទួលបានការចុះផ្សព្វផ្សាយរបបសន្តិសុខសង្គមថ្មីមួយនេះ។
    ឯកឧត្តម ប្រតិភូរាជរដ្ឋាភិបាល បានបញ្ជាក់ទៀតថា៖ របបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់វិស័យឯកជនដ៏ល្អមួយនេះ គឺអាចជួយគាំពារដល់បងប្អូនជាសមាជិក ប.ស.ស. ទាំងអស់ រហូតឈានដល់វ័យចំណាស់ ដែលពួកគាត់ទាំងអស់នឹងទទួលបាននូវប្រាក់ចូលនិវត្តន៍ប្រចាំខែ ជាមួយនឹងការទទួលបានការធានារ៉ាប់រងលើការថែទាំសុខភាព រួមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀតផងដែរ ដែលនេះសបញ្ជាក់ពីការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទៅលើសុខុមាលភាព និងជីវភាពរស់នៅរបស់ពលរដ្ឋគ្រប់ៗរូប ពិសេសបងប្អូនកម្មករនិយោជិត។
    ឯកឧត្តម ប្រតិភូរាជរដ្ឋាភិបាល បានបន្តថា៖ គោលនយោបាយដ៏ល្អបំផុត ដែលប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់វិស័យឯកជននាពេលនេះ គឺជាជំហានថ្មីមួយទៀត ដែលជាជំហានឆ្ពោះទៅកាន់ការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គមពេញលេញនៅកម្ពុជា និងជាចំណែកក្នុងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមមួយដ៏រឹងមាំ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនគ្រប់ក្រុមគោលដៅ និងជាពិសេសការបង្ការហានិភ័យខ្ពស់ នៃការធ្លាក់ចូលក្នុងភាពក្រីក្រ នៅពេលចូលដល់វ័យចាស់ជរា ដែលនេះជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះបងប្អូនប្រជាពលរដ្ឋ ជាពិសេសគឺពលរដ្ឋមានវ័យចំណាស់។
    ក្នុងឱកាសនោះដែរ ឯកឧត្តម ញ៉ែម សារី អភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានសម្តែងការសាទរយ៉ាងខ្លាំងចំពោះគោលនយោបាយដ៏ល្អបំផុតមួយនេះ ឯកឧត្តមអភិបាលរង ក៏បានអំពាវនាវទៅដល់ ថៅកែ ឬម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ ជាពិសេសបងប្អូនកម្មករនិយោជិត ដែលស្ថិតនៅក្នុងភូមិសាស្រ្តនៃទឹកដីខេត្តស្ទឹងត្រែង ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តកាតព្វកិច្ចរបស់ខ្លួន ប្រកបដោយការពេញចិត្ត និងទទួលខុសត្រូវខ្ពស់ស្របទៅតាមច្បាប់ស្តីពីរបបសន្តិសុខសង្គមកម្ពុជា។
    សូមបញ្ជាក់ថា៖ ខេត្តស្ទឹងត្រែង គឺជាខេត្តទី២៣ ដែល ប.ស.ស. បានចុះបើកយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន។ ស្ថិតនៅភូមិភាគឥសាន្តនៃប្រទេសកម្ពុជា ខេត្តស្ទឹងត្រែងក៏មានរោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលបម្រើការងាលើវិស័យផ្សេងៗគ្នាជាច្រើនដែលក្នុងនោះ រោងចក្រ សហគ្រាស គ្រឹះស្ថាន ចំនួន ១០៧ បានចុះបញ្ជីមកក្នុង ប.ស.ស. និងមានបងប្អូនកម្មករនិយោជិតសរុបចំនួន ៣ ៧២៤ នាក់ (ស្រ្តីចំនួន ១ ៣៥៥នាក់) បានក្លាយជាសមាជិក ប.ស.ស. ដែលកំពុងនឹងទទួលបានការប្រើប្រាស់សេវាដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យដៃគូ ប.ស.ស. ក៏ដូចជាទទួលបាននូវអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្សេងៗជាច្រើនទៀតផងដែរ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ១៧,៣៥៥ សហគ្រាស
    • ចំនួនសមាជិកសរុប ២,៧២៣,៨២៦ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៦៣៣,៥៨៣ នាក់
    ប.ស.ស Facebook Page

    deposit pulsa tanpa potongan

    slot pulsa

    slot gacor

    bo togel

    situs slot deposit pulsa tanpa potongan

    Slot Gacor

    Deposit Pulsa Tanpa Potongan