Mail |
  • ភាសាខ្មែរភាសាខ្មែរ
  • EnglishEnglish
  • នៅសល់ត្រឹមតែ ១ខេត្តទៀតប៉ុណ្ណោះ របបសន្តិសុខសង្គមផ្នែកប្រាក់សោធន ត្រូវបានធ្វើការផ្សព្វផ្សាយនៅទូទាំងប្រទេសស្របទៅតាមផែនការដែលបានគ្រោងទុក

    (រតនគិរី)៖ នារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកពិធីផ្សព្វផ្សាយ របបសន្តិសុខសង្គមផ្នែកប្រាក់សោធន នៅភូមិសាស្រ្តខេត្តរតនគីរី ដែលជាខេត្តទី២៤ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានថ្លែងថា៖ ការបញ្រ្ជាបការយល់ដឹងរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ទៅដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជានិយោជក ពិសេសបងប្អូនកម្មករនិយោជិត អោយយល់ដឹងកាន់តែច្បាស់ គឺជារឿងមួយដ៏សំខាន់ ដើម្បីបង្ហាញពីសមិទ្ធផលដ៏ពិសេសបំផុតមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រនៃកម្ពុជាដែលកើតចេញពីស្ថាបនិកសន្តិភាពប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុត ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលតែងតែខិតខំប្រឹងប្រែង និងតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះបងប្អូនប្រជាពលរដ្ឋ ជាពិសេសគឺពលរដ្ឋដែលមានវ័យចំណាស់នេះតែម្ដង។
    ឯកឧត្តមអគ្គនាយក ប.ស.ស. បានថ្លែងថា៖ បន្ទាប់ពីទទួលបានការយល់ដឹងកាន់តែច្បាស់ស្តីពី របបសន្តិសុខសង្គមផ្នែកប្រាក់សោធននាពេលនេះរួច បងប្អូនទាំងអស់អាចចូលរួមយ៉ាងផុសផុលក្នុងការអនុវត្តកាតព្វកិច្ចរបស់ខ្លួនប្រកបដោយក្តីជឿជាក់ និងពេញចិត្ត ជាពិសេសត្រូវជំរុញឱ្យបងប្អូនដ៏ទៃទៀតមកចូលរួមក្នុងប្រព័ន្ធសន្តិសុខសង្គម ដែលនេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេស ព្រមទាំង ផ្ដល់លទ្ធភាពជួយគ្នាទៅវិញទៅមកនៅពេលសមាជិកណាម្នាក់ទទួលរងនូវហានិភ័យផ្សេងៗ ដែលពាក់ព័ន្ធទៅនឹងជីវភាពរស់នៅ ដែលនេះជាគោលនយោបាយនៃការចែករំលែកក្នុងការរួបរួមគ្នាតាមគោលការណ៍សាមគ្គីធម៌សង្គមដូចមានចែងក្នុងច្បាប់ស្ដីពីរបបសន្ដិសុខសង្គម។
    បន្ទាប់ពីឯកឧត្តមបានអញ្ជើញបើកពីធីផ្សព្វផ្សាយបែបនេះ នៅខេត្តស្ទឹងត្រែងកាលពីព្រឹកមិញរួច ក្នុងឱកាសពេលនេះដែរ ឯកឧត្តមអគ្គនាយក ប.ស.ស. បានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា៖ ប.ស.ស. បានខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីបង្កើនការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ទៅកាន់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ធ្វើយ៉ាងណាឱ្យពួកគាត់ទាំងអស់បានយល់ដឹងកាន់តែច្បាស់អំពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនថ្មីមួយនេះ ជាក់ស្ដែងគិតរហូតមកដល់ពេលនេះ មានបងប្អូនកម្មករនិយោជិតសរុបប្រមាណជាង ១លាននាក់ទៅហើយ ដែលទទួលបានការយល់ដឹងរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះ តាមរយៈក្រុមការងារត្រីភាគីបានធ្វើការចុះយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននៅទូទាំងប្រទេស។
    ក្នុងឱកាសនោះដែរ ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានសម្តែងការសាទរយ៉ាងខ្លាំងចំពោះគោលនយោបាយដ៏ល្អមួយនេះ និងបានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបេឡាជាតិសន្តិសុខសង្គម ដែលជាប្រតិបត្តិករមួយដ៏សំខាន់ ក្នុងការអនុវត្តរបបសន្តិសុខសង្គមនៅកម្ពុជា ជាពិសេសបម្រើសេវាជូនសមាជិករបស់ខ្លួនប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា។ ជាមួយគ្នានេះ ឯកឧត្តមអភិបាល ក៏បានអំពាវនាវទៅដល់ថៅកែ ឬម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ ជាពិសេសបងប្អូនកម្មករនិយោជិត ដែលស្ថិតនៅក្នុងភូមិសាស្រ្តនៃទឹកដីខេត្តរតនគិរី ក៏ដូចជាបងប្អូនទូទាំងប្រទេស ត្រូវចូលរួមក្នុងការអនុវត្តកាតព្វកិច្ចរបស់ខ្លួន ប្រកបដោយការពេញចិត្ត និងទទួលខុសត្រូវខ្ពស់ ស្របទៅតាមការដាក់ចេញរបស់រាជរដ្ឋាភិបាលកម្ពុជា។
    សូមបញ្ជាក់ថា៖ ខេត្តរតនគិរី មានសហគ្រាស គ្រឹះស្ថាន ដែលបានចុះបញ្ជីក្លាយជាសមាជិក ប.ស.ស. មានចំនួន ១៨៩សហគ្រាស ក្នុងនោះមានកម្មករនិយោជិតចំនួន ១១ ១០៩នាក់ ក្នុងចំណោមនេះ បងប្អូនបានកំពុងនឹងទទួលបានការប្រើប្រាស់សេវាដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យដៃគូ ប.ស.ស. ក៏ដូចជាទទួលបាននូវអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្សេងៗជាច្រើនទៀតផងដែរ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ១៧,៣៥៥ សហគ្រាស
    • ចំនួនសមាជិកសរុប ២,៧២៣,៨២៦ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៦៣៣,៥៨៣ នាក់
    ប.ស.ស Facebook Page

    deposit pulsa tanpa potongan

    slot pulsa

    slot gacor

    bo togel

    situs slot deposit pulsa tanpa potongan

    Slot Gacor

    Deposit Pulsa Tanpa Potongan