Mail |
  • ភាសាខ្មែរភាសាខ្មែរ
  • EnglishEnglish
  • របបសន្ដិសុខសង្គមផ្នែកប្រាក់សោធនបានបញ្រ្ជាបការយល់ដឹង តាមរយៈការផ្សព្វផ្សាយរបស់ខ្លួនទៅដល់ទូទាំង ២៥ខេត្តក្រុង នៃប្រទេសកម្ពុជាហើយ

    (មណ្ឌលគិរី)៖ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០២២ ភូមិសាស្រ្តខេត្តមណ្ឌលគីរី ដែលជាខេត្តទី២៥ និងជាខេត្តចុងក្រោយ នៃពិធីផ្សព្វផ្សាយរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធន បានប្រព្រឹត្តទៅក្រោមសហអធីបភាព ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ឯកឧត្តម ជាក់ ម៉េងហ៊ាង អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី មកពីស្ថាប័នពាក់ព័ន្ធសរុបប្រមាណ ៣០០នាក់ នៅសាលប្រជុំសណ្ឋាគារពេជ្រដា ខេត្តមណ្ឌលគិរី។
    ក្នុងឱកាសនោះ ឯកឧត្តមអគ្គនាយក ប.ស.ស. បានថ្លែងថា៖ ច្បាប់ស្ដីពីរបបសន្ដិសុខសង្គម គឺគ្របដណ្ដប់ទាំងវិស័យឯកជន និងវិស័យសាធារណៈ រួមទាំងអ្នកបម្រើក្នុងផ្ទះ អាចទទួលបានអត្ថប្រយោជន៍ពី ប.ស.ស. ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន។ ដោយឡែកពីមុនមកបងប្អូនវិស័យឯកជនពុំទាន់មានប្រាក់ចូលនិវត្តន៍ដូចមន្រ្ដីរាជការនៅឡើយ ទើបតែឆ្នាំ២០២២នេះទេជារបត់ថ្មី និងជាប្រវត្តិសាស្រ្ត ដែលរាជរដ្ឋាភិបាលដាក់ចេញបន្ថែមគោលនយោបាយថ្មីជូនបងប្អូនវិស័យឯកជនឱ្យទទួលបានប្រាក់ចូលនិវត្តន៍ដូចទៅនឹងមន្រ្តីរាជការដែរ ហើយផ្នែកប្រាក់សោធនវិស័យឯកជននេះជារបបសន្ដិសុខសន្ដិសង្គមថ្មី ដូចនេះបងប្អូនទាំងអស់នៅទូទាំងប្រទេសបន្ទាប់ពីទទួលបានការយល់ដឹងយ៉ាងច្បាស់ពីកាតព្វកិច្ច និងអត្ថប្រយោជន៍ស្ដីពីរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធននេះ បងប្អូននិងចូលរួមអនុវត្តកាតព្វកិច្ចរបស់ខ្លួនប្រកបដោយការពេញចិត្ត ទុកចិត្ត និងប្រកបដោយការជឿជាក់បំផុត។
    ទន្ទឹមជាមួយគ្នានេះ ឯកឧត្តមអគ្គនាយក ប.ស.ស. បានធ្វើការអំពាវនាវទៅដល់បងប្អូនទាំងអស់ សូមកុំមានការព្រួយបារម្ភពីការបាត់បង់នូវអត្ថប្រយោជន៍របស់ខ្លួន ព្រោះ ប.ស.ស. ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលមានការចូលរួមត្រីភាគីរវាងភាគីរដ្ឋាភិបាល តំណាងនិយោជក និងតំណាងកម្មករនិយោជិត ហើយ ប.ស.ស. ជាប្រតិបត្តិករសន្ដិសុខសង្គមរបស់រដ្ឋជាប្រព័ន្ធដែលមាននិរន្ដន៍ភាព គឺនៅតាមបម្រើបងប្អូនជារៀងរហូត ពុំចាកចេញពីបងប្អូនឡើយ។ ទន្ទឹមនឹងនេះចំពោះបងប្អូនម្ចាស់សហគ្រាស គ្រឹះស្ថាន ដែលពុំទាន់យល់ច្បាស់ពីរបបសន្ដិសង្គមផ្នែកប្រាក់សោធននេះ បងប្អូនអាចរៀបចំលិខិតដើម្បីស្នើសុំមន្រ្តីជំនាញធ្វើបទបង្ហាញជូន ឱ្យកាន់តែជ្រាបច្បាស់បន្ថែមទៀត ក្នុងន័យដើម្បីចូលរួមការអនុវត្តកាតព្វកិច្ចរបស់ខ្លួនប្រកបដោយការពេញចិត្ត និងទទួលខុសត្រូវខ្ពស់ ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗ ដែល ប.ស.ស. ផ្ដល់ជូន។
    ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមអគ្គនាយក ប.ស.ស. បានសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំរដ្ឋបាលសាលាខេត្តមណ្ឌលគិរី ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលសាលាខេត្តទាំង២៥ខេត្តក្រុង ដែលបានផ្ដល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយបេឡាជាតិសន្ដិសុខសង្គម ដើម្បីរៀបចំពិធីផ្សព្វផ្សាយនេះឡើង ដែលនេះគឺជាការបង្ហាញនូវការយកចិត្តទុកដាក់ចូលរួមយ៉ាងសកម្មជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលជាចក្ខុវិស័យក្នុងការគិតគូរពីអត្ថប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ ក្រោមការដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិតពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលកន្លងទៅថ្មីៗនេះ សម្ដេចតេជោ បានយកចិត្តទុកដាក់ ដើម្បីដំឡើងប្រាក់បៀវត្សរ៍ជូនមន្ដ្រីរាជការស៊ីវិល និងកងទ័ពចូលនិវត្តន៍ជាបន្តបន្ទាប់។ មកដល់ពេលនេះ សម្តេចតេជោ បានបន្តជួយដល់ពលរដ្ឋដែលកំពុងបម្រើការងារក្នុងវិស័យឯកជនទាំងអស់ ពិសេសនៅពេលពលរដ្ឋមានវ័យចំណាស់ ឱ្យទទួលបានប្រាក់ចូលនិវត្តន៍ (ប្រាក់រ៉ឺត្រែត)ដែរ នេះជាការគិតគូយកទុកចិត្តខ្ពស់ដែលពុំអាចកាត់ថ្លៃបានពីសំណាក់ស្ថាបនិកសន្ដិភាពរបស់យើង។
    ក្នុងឱកាសនោះដែរ ឯកឧត្តម ជាក់ ម៉េងហ៊ាង អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានសម្តែងការសាទរយ៉ាងខ្លាំងចំពោះគោលនយោបាយដ៏ល្អមួយនេះ និងបានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបេឡាជាតិសន្តិសុខសង្គមដែលជាប្រតិបត្តិករមួយដ៏សំខាន់ ក្នុងការអនុវត្តរបបសន្តិសុខសង្គមនៅកម្ពុជា ជាពិសេសបម្រើសេវាជូនសមាជិករបស់ខ្លួនប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា។ ជាមួយគ្នានេះ ឯកឧត្តមអភិបាល ក៏បានអំពាវនាវទៅដល់ ថៅកែ ឬម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ ជាពិសេសបងប្អូនកម្មករនិយោជិត ដែលស្ថិតនៅក្នុងភូមិសាស្រ្តនៃទឹកដីខេត្តមណ្ឌលគិរី ក៏ដូចជាបងប្អូនទូទាំងប្រទេស ត្រូវចូលរួមក្នុងការអនុវត្តកាតព្វកិច្ចរបស់ខ្លួន ប្រកបដោយការពេញចិត្ត និងទទួលខុសត្រូវខ្ពស់ ស្របទៅតាមការដាក់ចេញរបស់រាជរដ្ឋាភិបាលកម្ពុជា។

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ១៧,៣៥៥ សហគ្រាស
    • ចំនួនសមាជិកសរុប ២,៧២៣,៨២៦ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៦៣៣,៥៨៣ នាក់
    ប.ស.ស Facebook Page

    deposit pulsa tanpa potongan

    slot pulsa

    slot gacor

    bo togel

    situs slot deposit pulsa tanpa potongan

    Slot Gacor

    Deposit Pulsa Tanpa Potongan