Mail |
  • ភាសាខ្មែរភាសាខ្មែរ
  • EnglishEnglish
  • ប.ស.ស. កម្ពុជា បើកជំនួបពិភាក្សាការងារជាមួយ អង្គភាពធានារ៉ាប់រងសុខភាពជាតិ (NHIS) នៃសាធារណរដ្ឋកូរ៉េ

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានថ្លែងថាៈ ការបន្តអនុស្សរណៈនៃការយោគយល់គ្នា រវាងអង្គភាពធានារ៉ាប់រងសុខភាពជាតិ (NHIS) នៃសាធារណរដ្ឋកូរ៉េ ជាមួយបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃព្រះរាជាណាចក្រកម្ពុជា គឺជាកិច្ចសហប្រតិបត្តិការល្អដើម្បីបង្កើននូវជំនាញទំនាក់ទំនងរវាង ប.ស.ស. និងអង្គភាពធានារ៉ាប់រងសុខភាពជាតិ (NHIS) នៃសាធារណរដ្ឋកូរ៉េ និងការផ្ទេរប្រតិបត្តិការទាក់ទងនិងចំណេះដឹង ទៅលើប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងជំនាញបច្ចេកទេស ជាមួយការជួយសម្រួលដល់ដំណើរការរៀនសូត្រ ដែល ប.ស.ស. អាចអភិវឌ្ឍស្ថាប័នរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព តាមរយៈឧទាហរណ៍ជាក់ស្តែង និងបទពិសោធន៍អនុវត្ត ដែលត្រូវបានផ្តល់ដោយដៃគូសហការដែលមានបទពិសោធន៍។
    ការថ្លែងឡើងនេះ ក្នុងឱកាសដែល ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. ផ្ដល់កិត្តិយសជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក In-Ju Baek ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងគណៈប្រតិភូ នៃអង្គភាពធានារ៉ាប់រងសុខភាពជាតិ (NHIS) និង KPMG នៃសាធារណរដ្ឋកូរ៉េ នៅសាលប្រជុំធំ ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ តាមរយៈនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអង្គភាពធានារ៉ាប់រងសុខភាពជាតិ (NHIS) នៃសាធារណរដ្ឋកូរ៉េ និងក្រុមហ៊ុន KPMG មកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដើម្បីធ្វើការសិក្សាសមិទ្ធិលទ្ធភាព និងឈ្វេងយល់បឋមអំពី ប្រព័ន្ធធានារ៉ាប់រងសុខភាពនៅកម្ពុជា។
    នាឱកាសជំនួបនោះដែរ ឯកឧត្តមបណ្ឌិត អគ្គនាយករង ប.ស.ស. បានលើកឡើងពីការគាំទ្រយ៉ាងពេញទំហឹង និងថ្លែងអំណរគុណដល់គណៈប្រតិភូនៃអង្គភាព NHIS ចំពោះដំណើរទស្សនកិច្ចនៅកម្ពុជា សម្រាប់គម្រោងពិគ្រោះយោបល់ស្តីពី “ការគាំទ្រប្រព័ន្ធគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុអាស៊ានដែលអាចបត់បែនបាន (ASEAN Adaptive Financial Risk Management System Support)” ក្នុងគោលបំណងជួយដល់រដ្ឋជាសមាជិកអាស៊ានក្នុងការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុនៃរបបធានារ៉ាប់រងសុខភាពជាតិដោយផ្អែកលើទិន្នន័យ និងព័ត៌មានវិទ្យា។
    ឯកឧត្តមបណ្ឌិត អគ្គនាយករង ប.ស.ស. ក៏បានស្នើឱ្យគ្រប់នាយកដ្ឋានពាក់ព័ន្ធនៃ ប.ស.ស. ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរបទពិសោធន៍គ្នា ជាមួយគណៈប្រតិភូនៃអង្គភាព NHIS និង KPMG ក្នុងការសិក្សាសម្រាប់គម្រោងខាងលើ ប្រកបដោយភាពជាដៃគូ និង យកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីបង្កើនការរួមចំណែកការពារផលប្រយោជន៍របស់កម្មករនិយោជិត និងដើម្បីពង្រឹងទំនាក់ទំនងរវាងអង្គភាពទាំងពីរ លើផ្នែកមួយនេះ ឱ្យបានកាន់តែប្រសើរឡើង។
    នៅក្នុងកិច្ចប្រជុំនេះផងដែរ លោក In-Ju Baek បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ ប.ស.ស. កម្ពុជា ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូ នៃអង្គភាពធានារ៉ាប់រងសុខភាពជាតិ (NHIS) និងក្រុមហ៊ុន KPMG នៃសាធារណរដ្ឋកូរ៉េ ចូលរួមកិច្ចប្រជុំពិភាក្សាដ៏មានសារៈសំខាន់ដើម្បីជាធាតុចូលសម្រាប់ការអនុវត្តគម្រោងពិគ្រោះយោបល់ខាងលើ ប្រកបដោយភាពរលូន និងមានប្រសិទ្ធភាពខ្ពស់ ក្នុងឱកាសនៃដំណើរទស្សនកិច្ចសិក្សានេះ។
    សូមបញ្ជាក់ថា៖ កិច្ចប្រជុំ និងដំណើរទស្សនៈកិច្ចសិក្សាខាងលើ ធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២២ នៅសាលប្រជុំធំនៃ ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ប.ស.ស. រួមទាំងគណៈប្រតិភូនៃអង្គភាព NHIS និង KPMG នៃសាធារណរដ្ឋកូរ៉េជាច្រើនរូប៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ១៧,៣៥៥ សហគ្រាស
    • ចំនួនសមាជិកសរុប ២,៧២៣,៨២៦ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៦៣៣,៥៨៣ នាក់
    ប.ស.ស Facebook Page

    deposit pulsa tanpa potongan

    slot pulsa

    slot gacor

    bo togel

    situs slot deposit pulsa tanpa potongan

    Slot Gacor

    Deposit Pulsa Tanpa Potongan