គណៈ​កម្មការ​រៀប​ចំ​យន្តការ​នៃការ​ទូទាត់​សេវា​សុខាភិបាល បង្កើត​ឡើង​ដោយ ប្រកាស​លេខ​១៩៤ កប/ប្រក ចុះថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១២ ជាគណៈកម្មការ​អន្តរ​ក្រសួង ក្នុង​នោះ​រួម​មាន ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និង​ក្រសួង​សុខា​ភិបាល ។ គណៈ​កម្មការ​នេះមាន​តួនាទី​ភារកិច្ច ធ្វើការ​សិក្សា​ស្រាវជ្រាវ និង​កំណត់​ជ្រើសរើស​យក​យន្ត​ការ​ទូទាត់​ថ្លៃ​សេវា សុខាភិបាល និង​តម្លៃមូល​ដ្ឋាន​សុខាភិបាល, កំណត់​ប្រភេទ​ក្រុមជម្ងឺ និង​ស្នើ​តម្លៃសេវា​ដែល​ត្រូវទូទាត់​តាម​ក្រុម​ជម្ងឺ​នីមួយៗ និង​កំណត់​ពីយន្ត​ការ​ទូទាត់​ថ្លៃសេវា​ដល់​មូល​ដ្ឋាន​សុខាភិបាល ដែលបាន​ចុះកិច្ច​សន្យា​ជាមួយ ប.ស.ស. កំណត់​លក្ខណៈ​វិនិច្ឆ័យ​ក្នុង​ការជ្រើសរើស​មូលដ្ឋាន​សុខាភិបាល​ដែល​បាន​ចុះកិច្ច​សន្យា​ជាមួយ ប.ស.ស. យន្តការ​ត្រួត​ពិនិត្យ​គុណ​ភាព​សេវា និង​បែបបទទទួល​បានសេវា​ដល់​សមាជិក ប.ស.ស. កំណត់​បែបបទ និង​នីតិវិធីដើម្បីឱ្យ​សមាជិក ប.ស.ស. ទទួល​បានសេវា​សុខាភិបាល និង​ទាមទារ​ការ​ទូទាត់សេវាសុខា​ភិបាល និង សហការ និង​សម្របសម្រួល​ជាមួយ​អង្គភាព ឬស្ថាប័ន​រដ្ឋ និង​អង្គការជាតិ អន្តរជាតិ​ពាក់ព័ន្ធ​នានា ក្នុងការ​បំពេញ​ភារកិច្ច​ទាំងអស់ខាង​លើ ។