Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស. អញ្ជើញចូលរួមពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ព្រមទាំងថ្នាក់ដឹកនាំក្រោមឱវាទ នៃ ប.ស.ស. បានអញ្ជើញចូលរួមពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅអគារអង្គរវត្តនៃវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស រាជធានីភ្នំពេញ។
    សន្និបាតបូកសរុបលទ្ធផលការងារសម្រេចបានឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រៀបចំឡើង នាពេលនេះគឺប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំឱ្យអង្គភាពនីមួយៗក្រោមឱវាទ ធ្វើបទអន្ដរាគមន៍ និងកិច្ចពិភាក្សាទាក់ទងនឹងប្រធានបទសំខាន់ៗ អំពីអត្ថប្រយោជន៍ផ្សេងៗ នៃវិស័យការងារ សន្ដិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
    ក្នុងអង្គសន្និបាតខាងលើនេះ ថ្នាក់ដឹកនាំប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានធ្វើបទអន្ដរាគមន៍ និងកិច្ចពិភាក្សាទាក់ទងនឹងប្រធានបទស្ដីពី “ការកាត់បន្ថយការបង់ភាគទានរបបសន្ដិសុខសង្គមយឺតយ៉ាវ និងការជំរុញប្រសិទ្ធភាព នៃការទូទាត់របស់បេឡាជាតិសន្ដិសុខសង្គម” ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ និងព័ត៌មានថ្មីៗអំពីការអនុវត្តរបបសន្ដិសុខសង្គម ជូនដល់អង្គសន្និបាតផងដែរ៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.