Mail |
  • ភាសាខ្មែរ
  • English
  • ក្រុមគ្រួសារជនរងគ្រោះចំនួន ៤គ្រួសារ ទទួលបានតាវកាលិកឧត្តរជីវី និងអត្ថប្រយោជន៍ជាច្រើនទៀតពី ប.ស.ស

    កំពង់ចាម៖ បេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខេត្តកំពង់ចាម ដឹកនាំដោយលោក សាយ សុធន់នៅព្រឹកថ្ងៃព្រហស្បតិ៍ ០៩កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ បានចុះផ្តល់តាវកាលិកវិភាជន៍បូជាសព និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនដល់ក្រុមគ្រួសារជនរងគ្រោះឈ្មោះ ថាច ធាណា ភេទប្រុស ជាបុគ្គលិកបម្រីការងារនៅក្រុមហ៊ុនកម្ពុជា​​ តេលា​ លីមីតធីត ដែលបានខ្យល់គរ​​ គាំងបេះដូងស្លាប់ ក្នុងពេលបំពេញការងារ។

    ការចុះផ្តល់ប្រាក់វិភាជន៍ និងអត្ថប្រយោជន៍ខាងលើ ក្រុមការងារបានចុះទៅដល់លំនៅស្ថានផ្ទាល់របស់ក្រុមគ្រួសារជនរងគ្រោះ ដែលមានទីតាំងស្ថិតនៅ ភូមិអង្គរបានទី១ ឃុំអង្គរបាន​ស្រុកកងមាស ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់អជ្ញាធរមូលដ្ឋានផងដែរ។ ក្រៅពីការផ្តល់ប្រាក់វិភាជន៍បូជាសព ប.ស.ស ក៏បានផ្តល់ជូននូវតាវកាលិកឧត្តរជីវី សម្រាប់ឪពុក និងម្តាយដែលកំពុងរស់នៅក្នុងបន្ទុករបស់ជនរងគ្រោះដែលមានអាយុចាប់ពី ៥៥ឆ្នាំឡើងទៅ (ករណីជនរងគ្រោះនៅលីវ)។

    គួររំលឹកផងដែរថា គិតត្រឹមឆមាសទី១ ក្នុងឆ្នាំ២០១៨ នេះ ប.ស.ស សាខាខេត្តកំពង់ចាម បានចុះផ្តល់ប្រាក់វិភាជបូជាសព និងតាវកាលិកឧត្តរជីវីដល់ក្រុមគ្រួសារជនរងគ្រោះបានចំនួន ០៤គ្រួសាររួមមាន៖

    ១. គ្រួសារជនរងគ្រោះឈ្មោះ ហ៊ាង សាវ៉ៃ ភេទស្រី បម្រើការនៅរោងចក្រវ៉ាឡុង អ៊ីនដាសស្ទ្រៀល ដែលមានទីលំនៅស្ថិតនៅភូមិគោករវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

    ២. គ្រួសារជនរងគ្រោះឈ្មោះ ឆន ភារក្ស ភេទប្រុស បម្រើការនៅក្រុមហ៊ុន វៀតធេល មានទីលំនៅស្ថិតនៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

    ៣. គ្រួសារជនរងគ្រោះឈ្មោះ ឈុន ឌីណា ភេទប្រុស បម្រើការនៅគ្រឹះស្ថានចម្រើន មីក្រូហ្វាយនែន មានទីលំនៅស្ថិតនៅភូមិ តាខុង ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

    ៤. គ្រួសារជនរងគ្រោះឈ្មោះ ថាច ធាណា បម្រើការនៅក្រុមហ៊ុន កម្ពុជាតេលា មានទីលំនៅស្ថិតនៅភូមិ អង្គរបានទី១ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។

    គិតមកដល់ពេលនេះ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានកំពុងនឹងដំណើរការរបបសន្តិសុខសង្គមចំនួនពីរគឺ របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដែលមានរោងចក្រ សហគ្រាស គ្រឹះស្ថាន បានចុះបញ្ជីកម្មករនិយោជិតមកក្នុង ប.ស.ស សរុបចំនួន ១១៩៥២ និងមានសមាជិកសរុបចំនួន ១៤៦១១៨២ នាក់ ។

    គួររំលឹកផងដែរថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាម​  រយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមាន ប.ស.ស ជាសេនាធិការ នៅក្នុងឆ្នាំ ២០១៩ ខាងមុខនេះ នឹងដាក់ឱ្យដំណើររបបសន្តិសុខសង្គមផ្នែកប្រាក់សោធនផងដែរ ដើម្បីឱ្យបងប្អូនកម្មករនិយោជិតទាំងអស់ទទួលបានប្រាក់រ៉ឺត្រែត បន្ទាប់ពីពួកគាត់បានបំពេញគ្រប់អតីតភាពការងារ។

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.