Mail |
  • ភាសាខ្មែរ
  • English
  • NSSF

    សេចក្ដីជូនដំណឹងស្ដីពី​ មុខវិជ្ជាប្រឡង កាលបរិច្ឆេទប្រឡង និងមណ្ឌលប្រឡង ជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ឲ្យចូលបម្រើការងារនៅបេឡាជាតិរបបសន្តិសុខសង្គម សម្រាប់ឆ្នាំ២០១៨

    ដើម្បីស្វែងរកឈ្មោះ វេន និងមណ្ឌលប្រឡង សូមចុចតាមតំណភ្ជាប់តាមផ្នែកនិមួយៗខាងក្រោម៖

    1. ផ្នែកសម្របសម្រួលមន្ទីរពេទ្យ
    2. ផ្នែកលេខាធិការ
    3. ផ្នែកវេជ្ជបណ្ឌិត
    4. ផ្នែកគិលានុបដ្ឋាក
    5. ផ្នែកគណនេយ្យ
    6. ផ្នែកការងារព័ត៌មាន និងព្រឹត្តិប័ត្រ
    7. ផ្នែកព័ត៌មានវិទ្យា
    8. ផ្នែកប្រចាំការផ្ដល់ព័ត៌មាន
    9. ផ្នែកស្គេនឯកសារ

    បេឡាជាតិរបបសន្តិសុខសង្គម សហការជាមួយ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បន្តយុទ្ធនាការប្រឡងយកបណ្ណបើកបរដល់អ្នកបើកបររថយន្តដឹកកម្មករ នៅតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ

    ព្រះសីហនុ៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានចាត់ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) សហការជាមួយ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន ...

    ប.ស.ស. បាននឹងកំពុងជម្រុញការផ្សព្វផ្សាយអំពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម ឱ្យកាន់តែទូលំលាយទៅកាន់សមាជិក ប.ស.ស. ទាំងអស់ ក្នុងការប្រើប្រាស់សេវារបបសន្តិសុខសង្គម

    ព្រៃវែង៖ នៅព្រឹកថ្ងៃអង្គារ ១២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយរដ្ឋបាលសាលាខេត្តព្រៃវែង រៀបចំពិធីប្រជុំផ្សព្វផ្សាយអំពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម ...

    ឯកឧត្តម ស៊ុំ សោភ័ណ៖ ដើម្បីឱ្យការផ្តល់សេវាដល់កម្មករនិយោជិតប្រកបដោយប្រសិទ្ធភាព និង ទាន់ពេលវេលា ត្រូវមានការចូលរួមយកចិត្តទុកដាក់ពីខាងមន្ទីរពេទ្យជាដៃគូរផងដែរ

    ភ្នំពេញ៖ ឯកឧត្តម ស៊ុំ សោភ័ណ នាយករងបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលបន្ទុកផ្នែកថែទាំសុខភាព បានប្រជុំពិគ្រោះយោបល់ជាមួយនឹងមូលដ្ឋានសុខាភិបាលថ្នាក់ជាតិ ចំនួន៥ នៅក្នុងរាជធានីភ្នំពេញ អំពីការកំណត់តម្លៃឱសថក្រៅពីបញ្ជីឱសថសារវន្តសម្រាប់ព្យាបាលជំងឺលើសឈាម ...

    ប.ស.ស ចុះពិនិត្យស្ថានភាពរបួស និងផ្តល់សម្ភារៈប្រើប្រាស់ដល់សមាជិក ប.ស.ស ដែលទទួលរងគ្រោះថ្នាក់ការងារ

    មន្ត្រីជំនាញនៃការិយាល័យស្តានីតិសម្បទា នៃបេឡាជាតិរបបសន្តិសុខសង្គម បានចុះទៅពិនិត្យ និងតាមដានស្ថានភាពមុខរបួសរបស់ជនរងគ្រោះជាសមាជិក ប.ស.ស ចំនួន ២នាក់ នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃព្រហស្បតិ៍ ០៧កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨។

    ដោយមើលឃើញពីស្ថានភាពជាក់ស្តែងរបស់ជនរងគ្រោះ ...

    ប.ស.ស ផ្សព្វផ្សាយគោលនយោបាយរបបសន្តិសុខសង្គម និងធ្វើបណ្ណសមាជិកជូនកម្មករនិយោជិត នៅខេត្តក្រចេះ

    ក្រចេះ៖ នៅថ្ងៃសុក្រ ១កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ មន្ត្រីបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខេត្តក្រចេះ បានចុះធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយរបបសន្តិសុខសង្គម ដល់សហគ្រាសចំនួន២ ...

    កម្មការិនី ២០នាក់ ទទួលបានប្រាក់បំណាច់ ៧០% ពីបេឡាជាតិរបបសន្តិសុខសង្គម មកពីរោងចក្រ៦ ផ្សេងគ្នា

    កំពង់ឆ្នាំង៖ កាលពីថ្ងៃព្រហស្បតិ៍ ១៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ បេឡាជាតិរបបសន្តិសុខសង្គម សាខាខេត្តកំពង់ឆ្នាំង នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រគល់សេចក្តីសម្រេចផ្ដល់តាវកាលិកផ្នែកថែទាំសុខភាព ៧០% (ប្រាក់ឈ្នួលមធ្យមប្រចាំថ្ងៃ) ដល់ស្ត្រីសម្រាលកូន និងសមាជិក ប.ស.ស ដែលសម្រាកព្យាបាលជំងឺចាប់ពី ៨ថ្ងៃឡើង។

    សម្រាប់ការសម្រាកព្យាបាលជំងឺ ...

    មន្ត្រីអធិការ ប.ស.ស ចុះអង្កេតគ្រោះថ្នាក់ចរាចរណ៍លើសមាជិកម្នាក់ រងរបួសបាក់ឆ្អឹងស្មងជើង

    ឫស្សីកែវ៖ នៅថ្ងៃព្រហស្បតិ៍ ១៥រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ មន្ត្រីអធិការនៃបេឡាជាតិរបបសន្តិសុខសង្គម សាខាខណ្ឌឫស្សីកែវ បានចុះអង្កេតឡើងវិញលើករណីគ្រោះថ្នាក់ចរាចរណ៍មួយ ...

    ប.ស.ស បង្កើន និងពង្រឹងកិច្ចសហការជាមួយមន្ទីរពេទ្យជាដៃគូ លើការផ្តល់សេវាដល់កម្មករនិយោជិត ដោយភាពត្រឹមត្រូវច្បាស់លាស់ និងប្រសិទ្ធភាព

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រជុំពិភាក្សាជាមួយនឹងគ្លីនិក ជាដៃគូរសហការផ្តល់សេវា ...

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
  • សេចក្ដីជូនដំណឹងស្ដីពី ការបញ្ចប់កិច្ចព្រមព្រៀងការប្រើប្រាស់ និងការផ្ដល់សេវាសុខាភិបាល រវាង ប.ស.ស. និងមន្ទីរពេទ្យពហុព្យាបាល មិត្តភាពកម្ពុជា-ចិន ក្រុងបាវិត ក្នុងការផ្ដល់សេវាជូនសមាជិក ប.ស.ស.
  • សេចក្ដីជូនដំណឹងស្ដីពី ការលើកថ្ងៃបង់ភាគទាន និងការផ្ដល់របាយការណ៍កម្មករនិយោជិតមកកាន់ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) សម្រាប់ខែឧសភា ឆ្នាំ២០២៦
  • សេចក្ដីជូនដំណឹងស្ដីពី ការបញ្ចប់កិច្ចព្រមព្រៀងការប្រើប្រាស់ និងការផ្ដល់សេវាសុខាភិបាលរវាង ប.ស.ស. និងមូលដ្ឋានសុខាភិបាលឯកជន ចំនួន២ ក្នុងការផ្ដល់សេវាជូនសមាជិក ប.ស.ស.
  • សេចក្ដីជូនដំណឹងស្ដីពី ការផាកពិន័យចំពោះសហគ្រាស ក្រុមហ៊ុន រោងចក្រ ដែលតម្រូវឱ្យបងប្អូនអតីតពលករខ្មែរត្រឡប់មកពីថៃត្រូវតែផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក្នុងការដាក់ពាក្យធ្វើការ
  • សេចក្ដីជូនដំណឹង ស្ដីពី “ការរៀបចំធ្វើបច្ចុប្បន្នភាពបណ្ណ ប.ស.ស. ជូនអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន”
  • សេចក្ដីណែនាំស្ដីពី ការពង្រឹងតួនាទីភារកិច្ចរបស់មូលដ្ឋានសុខាភិបាលដៃគូ ប.­ស.ស. ក្នុងការផ្ដល់សេវាសុខាភិបាលជូនសមាជិក ប.ស.ស.
  • សេចក្ដីជូនដំណឹងស្ដីពី លក្ខខណ្ឌ បែបបទ និងនិតីវិធីនៃការចុះបញ្ជីបុគ្គលស្វ័យនិយោជន៍(អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ) ក្នុងបេឡាជាតិសន្តិសុខសង្គម
  • សេចក្ដីជូនដំណឹងស្ដីពី ការទូទាត់ពីរដងក្នុងមួយខែ ជូនមូលដ្ឋានសុខាភិបាល ដែលចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)
  • សេចក្ដីជូនដំណឹងស្ដីពី ការកំណត់កាលបរិច្ឆេទដាក់ពាក្យស្នើសុំចុះកិច្ចព្រមព្រៀងស្ដីពីការប្រើប្រាស់និងការផ្ដល់សេវាសុខាភិបាលរវាងបេឡាជាតិសន្តិសុខសង្គម និងមូលដ្ឋានសុខាភិបាល
  • សេចក្ដីជូនដំណឹងស្ដីពី ធនាគារដៃគូដែលបានចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
  • សេចក្ដីជូនដំណឹងស្ដីពីការប្ដូរទីតាំងថ្មី នៃអគារទីស្នាក់ការកណ្ដាលបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)
  • សេចក្តីជូនដំណឹងស្តីពីការបញ្ជូនមន្រ្តីជាប់កិច្ចសន្យាមកចុះបញ្ជីចូលជា សមាជិក ប.ស.ស.
  • សេចក្ដីជូនដំណឹងស្ដីពី ការប្រើប្រាស់អត្រាប្ដូរប្រាក់ ផ្លូវការសម្រាប់ការ បង់ភាគទានរបបសន្តិសុខសង្គម
  • សេចក្ដីជូនដំណឹងស្ដីពី បន្តការត្រួតពិនិត្យ ដោះស្រាយ ផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ (មានឈីប) សម្រាប់កម្មករនិយោជិត និងសមាជិក ប.ស.ស.
  • ពាក្យស្នើសុំចុះកិច្ចព្រមព្រៀងផ្ដល់សេវាសុខាភិបាលឯកជនផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារជាមួយ ប.ស.ស.
  • គោលការណ៍ធ្វើបច្ចុប្បន្នភាពលក្ខណៈវិនិច្ឆ័យមួលដ្ឋានសុខាភិបាលឯកជន ដែលបានស្នើរសុំចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស.
  • វិធានការចំពោះរូបវន្តបុគ្គល ឫនីតិបុគ្គល ដែលប្រព្រឹត្តការក្លែងបន្លំដើម្បីទទួលប្រយោជន៍ពី ប.ស.ស.
  • សេចក្ដីជូនដំណឹង ស្ដីពីគំរូត្រាមូល របស់បេឡាជាតិសន្តិសុខសង្គម និងគំរូហត្ថលេខាសង្ខេប របស់អគ្គនាយកបេឡាជាតិសន្តិសុខសង្គម
  • សេចក្ដីជូនដំណឹងស្ដីពី ការអនុវត្តនូវបទបញ្ញត្តិ ជាធរមានចំពោះសហគ្រាស គ្រឹះស្ថានដែល យឺតយូរក្នុងការបង់ភាគទាន និងការផ្ដល់ របាយការណ៍ចំនួនកម្មករនិយោជិត (ទម្រង់ ២.០១) មកបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)
  • សេចក្ដីជូនដំណឹងស្ដីពី លេខទូរសព្ទ និងឈ្មោះ មន្រ្តីនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ករណី មានចម្ងល់ក្នុងការសុំផ្ដល់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ
  • សេចក្ដីណែនាំស្ដីពី សិទ្ធិទទួលបានប្រាក់សម្រាក មាតុភាពចំពោះសមាជិក ប.ស.ស. ដែលបានសម្រាលកូននៅមូលដ្ឋានសុខាភិបាល មិនបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស.
  •  

    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.