Mail |
  • ភាសាខ្មែរ
  • English
  • ថ្នាក់ដឹកនាំតំណាង ប.ស.ស. កម្ពុជា ចូលរួមវគ្គបណ្តុះបណ្តាលប្រចាំឆ្នាំលើកទី៩ ស្តីពី របបប្រាក់សោធនសាធារណៈ របស់អង្គភាពសោធនជាតិ (NPS) នៃសាធារណរដ្ឋកូរ៉េ

    (សាធារណរដ្ឋកូរ៉េ)៖ ក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នេះជាលើកដំបូង ដែលថ្នាក់ដឹកនាំតំណាង ប.ស.ស. កម្ពុជា បានចូលរួមវគ្គបណ្តុះបណ្តាលប្រចាំឆ្នាំលើកទី៩ ស្តីពី របបប្រាក់សោធនសាធារណៈ នៃសាធារណរដ្ឋកូរ៉េ ដើម្បីឈ្វេងយល់អំពីប្រតិបត្តិការទូទៅនៃរបបប្រាក់សោធនសាធារណៈ នៃសាធារណរដ្ឋកូរ៉េ ព្រមទាំងការចែករំលែកនិន្នាការនាពេលបច្ចុប្បន្ន និងបញ្ហាប្រឈមនៃគោលនយោបាយរបបប្រាក់សោធនសាធារណៈ របស់តំណាងប្រទេសចូលរួមនីមួយៗ បន្ទាប់ពីបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) នាពេលកន្លងមក ។
    នៅក្នុងវគ្គបណ្តុះបណ្តាលនេះ លោក សុក បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិកសន្តិសុខសង្គម បានធ្វើបទបង្ហាញស្តីពី បច្ចុប្បន្នភាពនៃដំណើរការរបបសន្តិសុខសង្គម របស់ ប.ស.ស. ដល់បណ្ដាប្រទេសដែលបានចូលរួម និងលើកឡើងអំពីបញ្ហាប្រឈមនានានៅក្នុងការដាក់ឱ្យការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននៅក្នុងពេលបច្ចុប្បន្ន ជាពិសេសសំណូមពរដល់ អង្គភាពសោធនជាតិ (NPS) នៃសាធារណៈរដ្ឋកូរ៉េ ធ្វើការចែករំលែកឧត្តមានុវត្តន៍របស់ខ្លួន ក្នុងវគ្គបណ្តុះបណ្តាលនេះ ដែលជាតម្រូវការចាំបាច់ជា បទពិសោធន៍ និងមេរៀនដ៏ល្អសម្រាប់ ប.ស.ស. កម្ពុជា នៅក្នុងការប្រតិបត្តិការសកម្មភាពរបស់ខ្លូនផ្នែកប្រាក់សោធនជាមួយប្រទេសដទៃ ជាពិសេស គឺសាធារណរដ្ឋកូរ៉េ ដែលសព្វថ្ងៃ ពលករជនជាតិខ្មែរជាច្រើនកំពុងបម្រើការនៅទីនោះ។
    សូមបញ្ជាក់ផងដែរថា៖ វគ្គបណ្តុះបណ្តាលប្រចាំឆ្នាំ លើកទី៩ ស្តីពី របបប្រាក់សោធនសាធារណៈ នៅសាធារណៈរដ្ឋកូរ៉េ ដែលរៀបចំឡើងដោយអង្គភាពសោធនជាតិ (NPS) មានការអញ្ជើញចូលរួមពីតំណាងទូត ក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការអន្តរជាតិ និងថ្នាក់ដឹកនាំអង្គភាពនានា មកពីសាធារណរដ្ឋកូរ៉េ និងប្រទេសចំនួន៥ ផ្សេងៗរួមមាន៖ ប្រទេសកម្ពុជា ប្រទេសវៀតណាម ប្រទេសថៃឡងដ៍ ប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាឡេស៊ី៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.