ប.ស.ស. ត្រូវបានដឹកនាំដោយក្រុមប្រឹក្សាភិបាលមួយដែលជាអង្គការដឹកនាំខ្ពស់បំផុត និងមានបេសកកម្មតម្រង់ទិស និងត្រួតពិនិត្យសកម្មភាពការងាររបស់ ប.ស.ស.។
ក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. មានចំនួន ១១រូប ដែលមានសមាសភាពដូចខាងក្រោម៖
| – រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ | ប្រធាន |
| – តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ | ១រូប សមាជិក |
| – តំណាងក្រសួងមុខងារសាធារណៈ | ១រូប សមាជិក |
| – តំណាងក្រសួងសុខាភិបាល | ១រូប សមាជិក |
| – តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា | ១រូប សមាជិក |
| – តំណាងទីស្តីការគណៈរដ្ឋមន្រ្តី | ១រូប សមាជិក |
| – តំណាងនិយោជក | ២រូប សមាជិក |
| – តំណាងសមាជិក ប.ស.ស. | ២រូប សមាជិក |
| អគ្គនាយក ប.ស.ស. | សមាជិកអចិន្រ្តៃយ៍។ |



