Mail |
  • ភាសាខ្មែរ
  • English
  • វគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពលើអ្នកឯកទេសស្តារនីតិសម្បទា ផ្នែកវេជ្ជសាស្ត្រសម្រាប់គ្រោះថ្នាក់ការងារ ជូនដល់មន្ត្រីនិងបុគ្គលិកនៃការិយាល័យស្តារនីតិសម្បទានៃ ប.ស.ស.

    យោងតាមរបាយការណ៍ពីការិយាល័យស្តារនីតិសម្បទា បានឱ្យដឹងថា៖ នៅថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នៅបន្ទប់GB នៃបេឡាជាតិរបបសន្តិសុខសង្គម លោក ធួង សំណាង អនុប្រធានការិយាល័យស្តារនីតិសម្បទានៃបេឡាជាតិរបបសន្តិសុខសង្គម បានធ្វើការ ចែករំលែកនូវបទពិសោធន៍ជំនាញមួយចំនួនដល់មន្ត្រីនិងបុគ្គលិកដែលរួមការងារនៅក្នុងការិយាល័យប្រមាណជាង២០នាក់  បន្ទាប់ពីលោកបានទៅចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី ការពង្រឹងសមត្ថភាពលើអ្នកឯកទេសស្តារនីតិសម្បទាផ្នែកវេជ្ជសាស្ត្រសម្រាប់ គ្រោះថ្នាក់ការងារ (Capacity-Building for Medical Rehabilitation Specialist against Industrial Accident) នៅសាធារណៈរដ្ឋកូរ៉េ ដែលបានប្រព្រឹត្តទៅកាលពី ថ្ងៃទី១៨ ខែកញ្ញា រហូតដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩កន្លងមកនេះ     ដែលរៀបចំឡើងដោយអង្គភាពសេវាកម្មសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ (COMWEL)នៃសាធារណៈរដ្ឋកូរ៉េ ក្រោមការឧបត្ថម្ភគាំទ្រដោយភ្នាក់ងារសហប្រតិ បត្តិការអន្តរជាតិកូរ៉េ(KOICA)  ក្នុងគោលបំណងពង្រឹងបន្ថែមសមត្ថភាពមន្ត្រី និងបុគ្គលិក ដើម្បីផ្តល់សេវាស្តារនីតិសម្បទាដល់សមាជិក ប.ស.ស ឱ្យកាន់តែមាន ប្រសិទ្ធភាព និងគុណភាព។

    សំរាប់ខ្លឹមសារនៃការចែករំលែកនោះរួមមាន ៖ ការផ្តល់សេវាស្តារនីតិសម្បទាដល់ កម្មករដែលស្ថិតនៅក្រោម WCI (Workers Compensation Insurance)នៅក្នុងប្រទេសកូរ៉េ គ្រប់គ្រងនិងផ្តល់សេវាដោយអង្គភាពសេវាកម្មសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ(COMWEL)។

    ការផ្តល់សេវាស្តារនីតិសម្បទាដែលធ្វើឡើងនៅតាមមន្ទីរពេទ្យស្តារនីតិសម្បទារបស់ COMWELផ្ទាល់ ដោយផ្តោតសំខាន់ទៅលើការជួយកម្មករដែលទទួលរងគ្រោះ ថ្នាក់ការងារ ។

    បន្ទាប់ពីទទួលសេវាស្តារនីតិសម្បទាវេជ្ជសាស្ត្ររួច  ពួកគេអាចវិលត្រឡប់ទៅបំពេញ ការងាវិញ ឬត្រឡប់ចូលទៅក្នុងសង្គមវិញបាន។

    ចំពោះកម្មវិធីផ្តល់សេវាស្តារនីតិសម្បទានៅប្រទេសកូរ៉េវិញចែកចេញជាបីប្រភេទគឺ សេវាស្តារនីតិសម្បទាផ្នែកវេជ្ជសាស្ត្រ(Medical Rehabilitation), សេវាស្តារនីតិសម្បទាផ្នែកសង្គម( Social Rehabilitation and welfare), និងសេវាស្តារនីតិសម្បទាផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ (Occupational rehabilitation)

    –  សេវាស្តារនីតិសម្បទាផ្នែកវេជ្ជសាស្ត្រ(Medical Rehabilitation) ជួយដល់កម្មករ ដែលទទួលរងគ្រោះថ្នាក់ការងារ ដើម្បីស្តារឡើងវិញនូវមុខងារនៃរាងកាយ និងជួយកាត់បន្ថយនូវកម្រឹតពិការភាព។

    –  សេវាស្តារនីតិសម្បទាផ្នែកសង្គម( Social Rehabilitation and Welfare) ជួយដល់ ជនពិការអាចគ្រប់គ្រងការភ័យខ្លាច និងភាពតានតឹងពីគ្រោះថ្នាក់នៅកន្លែងការងារ និងដើម្បីអាចវិលត្រឡប់ចូលទៅក្នុងសង្គមវិញ។

    –  សេវាស្តារនីតិសម្បទាផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ (Occupational rehabilitation) ជួយគាំទ្រដល់ជនពិការអាចវិលត្រឡប់ទៅបំពេញការងារវិញ។

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
  • សេចក្ដីជូនដំណឹងស្ដីពី ការបញ្ចប់កិច្ចព្រមព្រៀងការប្រើប្រាស់ និងការផ្ដល់សេវាសុខាភិបាល រវាង ប.ស.ស. និងមន្ទីរពេទ្យពហុព្យាបាល មិត្តភាពកម្ពុជា-ចិន ក្រុងបាវិត ក្នុងការផ្ដល់សេវាជូនសមាជិក ប.ស.ស.
  • សេចក្ដីជូនដំណឹងស្ដីពី ការលើកថ្ងៃបង់ភាគទាន និងការផ្ដល់របាយការណ៍កម្មករនិយោជិតមកកាន់ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) សម្រាប់ខែឧសភា ឆ្នាំ២០២៦
  • សេចក្ដីជូនដំណឹងស្ដីពី ការបញ្ចប់កិច្ចព្រមព្រៀងការប្រើប្រាស់ និងការផ្ដល់សេវាសុខាភិបាលរវាង ប.ស.ស. និងមូលដ្ឋានសុខាភិបាលឯកជន ចំនួន២ ក្នុងការផ្ដល់សេវាជូនសមាជិក ប.ស.ស.
  • សេចក្ដីជូនដំណឹងស្ដីពី ការផាកពិន័យចំពោះសហគ្រាស ក្រុមហ៊ុន រោងចក្រ ដែលតម្រូវឱ្យបងប្អូនអតីតពលករខ្មែរត្រឡប់មកពីថៃត្រូវតែផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក្នុងការដាក់ពាក្យធ្វើការ
  • សេចក្ដីជូនដំណឹង ស្ដីពី “ការរៀបចំធ្វើបច្ចុប្បន្នភាពបណ្ណ ប.ស.ស. ជូនអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន”
  • សេចក្ដីណែនាំស្ដីពី ការពង្រឹងតួនាទីភារកិច្ចរបស់មូលដ្ឋានសុខាភិបាលដៃគូ ប.­ស.ស. ក្នុងការផ្ដល់សេវាសុខាភិបាលជូនសមាជិក ប.ស.ស.
  • សេចក្ដីជូនដំណឹងស្ដីពី លក្ខខណ្ឌ បែបបទ និងនិតីវិធីនៃការចុះបញ្ជីបុគ្គលស្វ័យនិយោជន៍(អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ) ក្នុងបេឡាជាតិសន្តិសុខសង្គម
  • សេចក្ដីជូនដំណឹងស្ដីពី ការទូទាត់ពីរដងក្នុងមួយខែ ជូនមូលដ្ឋានសុខាភិបាល ដែលចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)
  • សេចក្ដីជូនដំណឹងស្ដីពី ការកំណត់កាលបរិច្ឆេទដាក់ពាក្យស្នើសុំចុះកិច្ចព្រមព្រៀងស្ដីពីការប្រើប្រាស់និងការផ្ដល់សេវាសុខាភិបាលរវាងបេឡាជាតិសន្តិសុខសង្គម និងមូលដ្ឋានសុខាភិបាល
  • សេចក្ដីជូនដំណឹងស្ដីពី ធនាគារដៃគូដែលបានចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
  • សេចក្ដីជូនដំណឹងស្ដីពីការប្ដូរទីតាំងថ្មី នៃអគារទីស្នាក់ការកណ្ដាលបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)
  • សេចក្តីជូនដំណឹងស្តីពីការបញ្ជូនមន្រ្តីជាប់កិច្ចសន្យាមកចុះបញ្ជីចូលជា សមាជិក ប.ស.ស.
  • សេចក្ដីជូនដំណឹងស្ដីពី ការប្រើប្រាស់អត្រាប្ដូរប្រាក់ ផ្លូវការសម្រាប់ការ បង់ភាគទានរបបសន្តិសុខសង្គម
  • សេចក្ដីជូនដំណឹងស្ដីពី បន្តការត្រួតពិនិត្យ ដោះស្រាយ ផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ (មានឈីប) សម្រាប់កម្មករនិយោជិត និងសមាជិក ប.ស.ស.
  • ពាក្យស្នើសុំចុះកិច្ចព្រមព្រៀងផ្ដល់សេវាសុខាភិបាលឯកជនផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារជាមួយ ប.ស.ស.
  • គោលការណ៍ធ្វើបច្ចុប្បន្នភាពលក្ខណៈវិនិច្ឆ័យមួលដ្ឋានសុខាភិបាលឯកជន ដែលបានស្នើរសុំចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស.
  • វិធានការចំពោះរូបវន្តបុគ្គល ឫនីតិបុគ្គល ដែលប្រព្រឹត្តការក្លែងបន្លំដើម្បីទទួលប្រយោជន៍ពី ប.ស.ស.
  • សេចក្ដីជូនដំណឹង ស្ដីពីគំរូត្រាមូល របស់បេឡាជាតិសន្តិសុខសង្គម និងគំរូហត្ថលេខាសង្ខេប របស់អគ្គនាយកបេឡាជាតិសន្តិសុខសង្គម
  • សេចក្ដីជូនដំណឹងស្ដីពី ការអនុវត្តនូវបទបញ្ញត្តិ ជាធរមានចំពោះសហគ្រាស គ្រឹះស្ថានដែល យឺតយូរក្នុងការបង់ភាគទាន និងការផ្ដល់ របាយការណ៍ចំនួនកម្មករនិយោជិត (ទម្រង់ ២.០១) មកបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)
  • សេចក្ដីជូនដំណឹងស្ដីពី លេខទូរសព្ទ និងឈ្មោះ មន្រ្តីនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ករណី មានចម្ងល់ក្នុងការសុំផ្ដល់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ
  • សេចក្ដីណែនាំស្ដីពី សិទ្ធិទទួលបានប្រាក់សម្រាក មាតុភាពចំពោះសមាជិក ប.ស.ស. ដែលបានសម្រាលកូននៅមូលដ្ឋានសុខាភិបាល មិនបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស.
  •  

    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.