(ភ្នំពេញ)៖ នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានគណៈកម្មការសម្របសម្រួលគម្រោង SASI តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការសម្របសម្រួលគម្រោងស្តីពី “ការពង្រឹងការបន្សំារបបធានារ៉ាប់រងសង្គម (SASI)”។
កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោង “ការពង្រឹងការបន្សំារបបធានារ៉ាប់រងសង្គម (SASI)” និងពិភាក្សាអំពីទិសដៅអនុវត្តបន្តរបស់គម្រោង។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញពីសមាជិក សមាជិកា នៃគណៈកម្មការសម្របសម្រួលគម្រោង, តំណាងអង្គការហ្គ្រេត, តំណាងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ និងតំណាងដៃគូពាក់ព័ន្ធ សរុបប្រមាណ ៤០រូប៕