Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម នៅក្នុងពិធីចែកបណ្ណបើកបរ ជូនអ្នកបើកបរយានយន្ដដឹកកម្មករនិយោជិតនៅរោងចក្រ SABRINA (CAMBODIA) GARMENT MANUFACTURING CORP ខេត្តកំពង់ស្ពឺ

    ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម នៅក្នុងពិធីចែកបណ្ណបើកបរ ជូនអ្នកបើកបរយានយន្ដដឹកកម្មករនិយោជិតនៅរោងចក្រ SABRINA (CAMBODIA) GARMENT MANUFACTURING CORP ខេត្តកំពង់ស្ពឺ នៅថ្ងៃសុក្រ ១៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ នេះ បានថ្លែងថា៖ ក្រុមអ្នកបើកបររថយន្តដឹកជញ្ជូនកម្មករ កម្មការិនី រោងចក្រសាប្រីណាចំនួន ៦៨នាក់ ដែលទទួលបណ្ណបើកបរនៅពេលនេះ គឺជាផ្លែផ្កាមួយ ក្នុងចំណោមផ្លែផ្កាជាច្រើនទៀត ដែលបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណៈការនិងដឹកជញ្ជូន ធ្វើការបណ្ដុះបណ្ដាល និងធ្វើការប្រឡងទាំងទ្រឹស្ដី និងការកាន់ដៃចង្កូតបើកបរយ៉ាងត្រឹមត្រូវទៅតាមច្បាប់ដែលបានកំណត់។

    ឯកឧត្តមប្រតិភូ បានថ្លែងបន្តទៀតថា៖ អ្នកបើកបរយានយន្តដឹកកម្មករ កម្មការិនីទាំងអស់ បើចេះច្បាប់ហើយ មានបណ្ណបើកបរហើយ ដាច់ខាតត្រូវគោរពច្បាប់ចរាចរណ៍ ពិសេសត្រូវគោរពក្រមសិលធម៌វិជ្ជាជីវៈជំនាញ ជាអ្នកបើកបរឱ្យបានត្រឹមត្រូវគ្រប់ពេលវេលា និងមិនត្រូវធ្វេសប្រហែសនោះឡើយ ព្រោះថាអាយុជីវិតកម្មករ កម្មការិនីទាំងអស់ ត្រូវបានពឹងផ្អែកទាំងស្រុងទៅលើអ្នកបើកបរយានយន្តទាំងពេលទៅបំពេញការងារ និងពេលត្រឡប់មកវិញផងដែរ។

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កន្លងមក បានផ្ដល់អនុសាសន៍ថា “ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យយមានគ្រោះថ្នាក់ចរាចរណ៍” ។

    គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងដោយមិនគោរពច្បាប់ចរាចរណ៍បានត្រឹមត្រូវ មិនត្រឹមតែធ្វើឱ្យបាត់បង់មនុស្សជាទីស្រឡាញ់ ឬពិការអស់មួយជីវិតនៅលើទ្រូងផ្លូវ សាធារណៈនោះទេ ប៉ុន្តែវាបណ្ដាលឱ្យខាតបង់សេដ្ឋកិច្ចគ្រួសារ រួមទាំងសេដ្ឋកិច្ចជាតិទាំងមូលផងដែរ។

    យោងតាមរបាយការណ៍ ពីក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) បានបង្ហាញថា៖ គ្រាន់តែនៅខែកក្កដា ឆ្នាំ២០១៨នេះ មានកម្មករ កម្មការិនីរងគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលទៅ និងមកបំពេញការងារ នៅក្នុងទូទាំងប្រទេស មានចំនួន ១៨៣នាក់ ដោយសារការល្មើសច្បាប់ចរាចរណ៍។

    ពាក់ពន្ធ័នឹងបញ្ហានេះ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) បានបញ្ជាក់ថា៖ ចាប់ពីឆ្នាំ២០១៣ រហូតដល់ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រុមការងារបានបណ្ដុះបណ្ដាល និងប្រឡងយកបណ្ណបើកបរ របស់អ្នកបើកបរយានយន្តដឹកកម្មករ កម្មការិនី មានចំនួន ២២៣លើក មានអ្នកចូលរួមសរុបចំនួន ១០ ៤៧២នាក់ ។

    ក្នុងនោះ ប្រឡងយកបណ្ណបើកបរ ចំនួន ៤៥លើក អ្នកបើកបរចូលរួមសរុប ៣ ៤៨៥នាក់ ជាប់ជាស្ថាពរចំនួន ២ ៤១២នាក់ ផ្ដល់បណ្ណបើកបរ ដល់អ្នកបើកបររថយន្តដឹកកម្មករ ចំនួន ២៣លើក អ្នកដែលត្រូវទទួលបណ្ណ ចំនួន ២ ០៦០នាក់ ។

    សម្រាប់ខែមករា ដល់ខែកក្កដា ឆ្នាំ២០១៨នេះទៀត ប្រជុំផ្សព្វផ្សាយអប់រំដល់អ្នកបើកបររថយន្ដដឹកកម្មករ បានចំនួន ១៤៨លើក អ្នកចូលរួម ២៩ ៥៦២នាក់ ។

    បណ្ដុះបណ្ដាល ចំនួន ៧៣លើក អ្នកចូលរួម ២ ៩៣៥នាក់ ប្រឡងយកបណ្ណបើកបរ ចំនួន ០៥លើក អ្នកចូលរួមសរុប ៣៦៥នាក់ ជាប់ជាស្ថាពរចំនួន ៣៥២នាក់ ។

    បច្ចុប្បន្នភាពចំនួនយានយន្តដឹកកម្មករនិយោជិតទូទាំងប្រទេស ឆ្នាំ២០១៨ មានចំនួន ៤ ៣៦៩គ្រឿង (រថយន្តទេសចរណ៍ចំនួន ១ ៤៨០គ្រឿង ស្មើនឹង ៣៤% និងរថយន្តប្រភេទដឹកទំនិញចំនួន ២ ៨៨៩គ្រឿង ស្មើនឹង ៦៦%) ក្នុងនោះអ្នកមានបណ្ណ ៣ ៨៥៥នាក់ ស្មើនឹង ៨៨% និងអ្នកគ្មានបណ្ណ ៥១៤នាក់ ស្មើនឹង ១២% ។

    តាមរបាយការណ៍នេះ បានបញ្ជាក់ទៀតថា បច្ចុប្បន្ន អ្នកកបើកបរយានយន្តដឹកកម្មករចំនួន ១៨% ពុំទាន់មានបណ្ណបើកបរ និងអ្នកបើកបរយានយន្ដដឹកកម្មករចំនួន ៨៥% ផ្សេងទៀត ពុំទាន់មានបណ្ណបើកបរស្របតាមប្រភេទយានយន្ដ ដែលទាមទាឱ្យមានការចូលរួមបណ្ដុះបណ្ដាលបន្ថែមទៀតពីអ្នកបើកបរយានយន្ត ដើម្បីចេះច្បាប់ចរាចរណ៍ និងយកទៅអនុវត្តឱ្យបានច្បាស់លាស់ ត្រឹមត្រូវ៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
  • សេចក្ដីជូនដំណឹងស្ដីពី ការបញ្ចប់កិច្ចព្រមព្រៀងការប្រើប្រាស់ និងការផ្ដល់សេវាសុខាភិបាល រវាង ប.ស.ស. និងមន្ទីរពេទ្យពហុព្យាបាល មិត្តភាពកម្ពុជា-ចិន ក្រុងបាវិត ក្នុងការផ្ដល់សេវាជូនសមាជិក ប.ស.ស.
  • សេចក្ដីជូនដំណឹងស្ដីពី ការលើកថ្ងៃបង់ភាគទាន និងការផ្ដល់របាយការណ៍កម្មករនិយោជិតមកកាន់ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) សម្រាប់ខែឧសភា ឆ្នាំ២០២៦
  • សេចក្ដីជូនដំណឹងស្ដីពី ការបញ្ចប់កិច្ចព្រមព្រៀងការប្រើប្រាស់ និងការផ្ដល់សេវាសុខាភិបាលរវាង ប.ស.ស. និងមូលដ្ឋានសុខាភិបាលឯកជន ចំនួន២ ក្នុងការផ្ដល់សេវាជូនសមាជិក ប.ស.ស.
  • សេចក្ដីជូនដំណឹងស្ដីពី ការផាកពិន័យចំពោះសហគ្រាស ក្រុមហ៊ុន រោងចក្រ ដែលតម្រូវឱ្យបងប្អូនអតីតពលករខ្មែរត្រឡប់មកពីថៃត្រូវតែផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក្នុងការដាក់ពាក្យធ្វើការ
  • សេចក្ដីជូនដំណឹង ស្ដីពី “ការរៀបចំធ្វើបច្ចុប្បន្នភាពបណ្ណ ប.ស.ស. ជូនអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន”
  • សេចក្ដីណែនាំស្ដីពី ការពង្រឹងតួនាទីភារកិច្ចរបស់មូលដ្ឋានសុខាភិបាលដៃគូ ប.­ស.ស. ក្នុងការផ្ដល់សេវាសុខាភិបាលជូនសមាជិក ប.ស.ស.
  • សេចក្ដីជូនដំណឹងស្ដីពី លក្ខខណ្ឌ បែបបទ និងនិតីវិធីនៃការចុះបញ្ជីបុគ្គលស្វ័យនិយោជន៍(អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ) ក្នុងបេឡាជាតិសន្តិសុខសង្គម
  • សេចក្ដីជូនដំណឹងស្ដីពី ការទូទាត់ពីរដងក្នុងមួយខែ ជូនមូលដ្ឋានសុខាភិបាល ដែលចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)
  • សេចក្ដីជូនដំណឹងស្ដីពី ការកំណត់កាលបរិច្ឆេទដាក់ពាក្យស្នើសុំចុះកិច្ចព្រមព្រៀងស្ដីពីការប្រើប្រាស់និងការផ្ដល់សេវាសុខាភិបាលរវាងបេឡាជាតិសន្តិសុខសង្គម និងមូលដ្ឋានសុខាភិបាល
  • សេចក្ដីជូនដំណឹងស្ដីពី ធនាគារដៃគូដែលបានចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
  • សេចក្ដីជូនដំណឹងស្ដីពីការប្ដូរទីតាំងថ្មី នៃអគារទីស្នាក់ការកណ្ដាលបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)
  • សេចក្តីជូនដំណឹងស្តីពីការបញ្ជូនមន្រ្តីជាប់កិច្ចសន្យាមកចុះបញ្ជីចូលជា សមាជិក ប.ស.ស.
  • សេចក្ដីជូនដំណឹងស្ដីពី ការប្រើប្រាស់អត្រាប្ដូរប្រាក់ ផ្លូវការសម្រាប់ការ បង់ភាគទានរបបសន្តិសុខសង្គម
  • សេចក្ដីជូនដំណឹងស្ដីពី បន្តការត្រួតពិនិត្យ ដោះស្រាយ ផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ (មានឈីប) សម្រាប់កម្មករនិយោជិត និងសមាជិក ប.ស.ស.
  • ពាក្យស្នើសុំចុះកិច្ចព្រមព្រៀងផ្ដល់សេវាសុខាភិបាលឯកជនផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារជាមួយ ប.ស.ស.
  • គោលការណ៍ធ្វើបច្ចុប្បន្នភាពលក្ខណៈវិនិច្ឆ័យមួលដ្ឋានសុខាភិបាលឯកជន ដែលបានស្នើរសុំចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស.
  • វិធានការចំពោះរូបវន្តបុគ្គល ឫនីតិបុគ្គល ដែលប្រព្រឹត្តការក្លែងបន្លំដើម្បីទទួលប្រយោជន៍ពី ប.ស.ស.
  • សេចក្ដីជូនដំណឹង ស្ដីពីគំរូត្រាមូល របស់បេឡាជាតិសន្តិសុខសង្គម និងគំរូហត្ថលេខាសង្ខេប របស់អគ្គនាយកបេឡាជាតិសន្តិសុខសង្គម
  • សេចក្ដីជូនដំណឹងស្ដីពី ការអនុវត្តនូវបទបញ្ញត្តិ ជាធរមានចំពោះសហគ្រាស គ្រឹះស្ថានដែល យឺតយូរក្នុងការបង់ភាគទាន និងការផ្ដល់ របាយការណ៍ចំនួនកម្មករនិយោជិត (ទម្រង់ ២.០១) មកបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)
  • សេចក្ដីជូនដំណឹងស្ដីពី លេខទូរសព្ទ និងឈ្មោះ មន្រ្តីនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ករណី មានចម្ងល់ក្នុងការសុំផ្ដល់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ
  • សេចក្ដីណែនាំស្ដីពី សិទ្ធិទទួលបានប្រាក់សម្រាក មាតុភាពចំពោះសមាជិក ប.ស.ស. ដែលបានសម្រាលកូននៅមូលដ្ឋានសុខាភិបាល មិនបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស.
  •  

    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.