ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស. ស្ដីទី បានអញ្ជើញជួបសំណេះសំណាលជាមួយបេក្ខជន បេក្ខនារី ដែលជាមន្រ្ដីរាជការមានក្របខណ្ឌស្រាប់ និងបានប្រឡងជាប់ស្ថាពរមកបម្រើការងារក្នុងបេឡាជាតិសន្ដិសុខសង្គម នៅស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ។
ក្នុងឱកាសនេះ ឯកឧត្តមអគ្គនាយកស្ដីទី បានបង្ហាញពីបទបញ្ជាផ្ទៃក្នុង ប.ស.ស. និងបានពន្យល់ណែនាំដល់បេក្ខជន បេក្ខនារីទាំងពីរភេទ ត្រូវយកចិត្តទុកដាក់រៀនសូត្រពីច្បាប់ និងវិន័យការងារក្នុងស្ថាប័នថ្មី និងយកបទពិសោធន៍ល្អៗ ព្រមទាំងមុខជំនាញនានារបស់ ប.ស.ស. ដើម្បីយកមុខជំនាញទាំងអស់នោះ មកបំពេញការងារប្រចាំថ្ងៃ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋតាមចក្ខុវិស័យ និងបេសកកម្ម របស់ ប.ស.ស. ឱ្យបានល្អប្រសើរ ដើម្បីប្រយោជន៍ជាតិមាតុភូមិ។
បេក្ខជន បេក្ខនារី ទាំងអស់ ដែលបានប្រឡងជាប់ជាស្ថាពរ មានចំនួន ៧៤រូប ក្នុងនោះនៅស្នាក់ការកណ្ដាលចំនួន ៥០រូប និងនៅតាមសាខា ប.ស.ស. ខេត្តទាំង១៨ ចំនួន ២៤រូប៕