Mail |
  • ភាសាខ្មែរ
  • English
  • គណៈប្រតិភូ ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កម្ពុជា ចូលរួមកិច្ចប្រជុំជាន់ខ្ពស់សមាគមសន្តិសុខសង្គមអាស៊ាន (ASSA) នៅប្រទេសម៉ាឡេស៊ី

    (ម៉ាឡេស៊ី)៖ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ គណៈប្រតិភូ ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដឹកនាំដោយឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម បានចូលរួមកិច្ចប្រជុំជាន់ខ្ពស់សមាគមសន្តិសុខសង្គមអាស៊ាន (ASSA) នៅសណ្ឋាគារ Renaissance នៅទីក្រុងកូឡាឡាំពួ នៃប្រទេសម៉ាឡេស៊ី ដោយមានអ្នកចូលរួមសរុបចំនួនប្រមាណ៤០រូប មកពីបណ្តាស្ថាប័នជាសមាជិកចំនួន២០ នៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA)។
    កិច្ចប្រជុំជាន់ខ្ពស់សមាគមសន្តិសុខសង្គមអាស៊ាន (ASSA) នេះ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យ និងពិភាក្សាលើសំណើចំនួន ៣ ដែលបានលើកឡើងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសមាគមសន្តិសុខសង្គមអាស៊ានលើកទី៤០ ក្នុងនោះរួមមាន៖ (១) លក្ខណៈវិនិច្ឆ័យចូលជាសមាជិកភាពរបស់សមាគមសន្តិសុខសង្គមអាស៊ាន (២) ការសន្យាប្រកបដោយចីរភាពរបស់សមាគមសន្តិសុខសង្គមអាស៊ាន និង(៣) ការបង្កើតលេខាធិការដ្ឋានសមាគមសន្តិសុខសង្គមអាស៊ាន។
    សូមបញ្ជាក់ថា៖ កិច្ចប្រជុំជាន់ខ្ពស់សមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ធ្វើឡើងបន្ទាប់ពីពិធីបើកសន្និសីទសុខុមាលភាពសង្គមអន្តរជាតិ (ISWC) ដែលបានប្រព្រឹត្តទៅពីថ្ងៃទី៤-៥ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការធ្វើបទបង្ហាញពីសំណាក់វាគ្មិនអន្តរជាតិចំនួនប្រមាណជា ២០រូប និងមានអ្នកចូលរួមសរុបចំនួនប្រមាណជាង ៨០០រូប មកពីអង្គភាពសន្តិសុខសង្គមក្នុងតំបន់អាស៊ាន និងអន្តរជាតិ ដែលសន្និសីទនេះ ត្រូវបានផ្តល់កិត្តិយសជាអធិបតីបើកដោយឯកឧត្តម Datuk Seri Anwar Ibrahim នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី។

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.