(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំមន្រ្ដីជំនាញ ចូលរួមកិច្ចប្រជុំចង្អៀតពិភាក្សាលើវឌ្ឍនភាពការងារ និងបញ្ហាប្រឈមក្នុងការអនុវត្តផែនការសកម្មភាពនៃយុទ្ធសាស្រ្ដជាតិ ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ក្រោមអធិបតីភាពឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្ដីក្រសួងឧស្សហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ (គ.ស.អ.ស.ក.) ដែលប្រព្រឹត្តនៅទីស្ដីការក្រសួងឧស្សហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
កិច្ចប្រជុំចង្អៀតនារសៀលនេះ មានការអញ្ជើញចូលរួមពីអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម, តំណាងក្រសួងសុខាភិបាល, និងថ្នាកដឹកនាំនៃក្រសួងឧស្សហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សរុបប្រមាណ ២០រូប៕