Mail |
  • ភាសាខ្មែរ
  • English
  • ក្រុមជំនួយការគណៈកម្មាធិការសមាជរដ្ឋសភា-ព្រឹទ្ធសភា បើកកិច្ចប្រជុំពិភាក្សាលើ របាយការណ៍ ស្តីពីការពិនិត្យ សិក្សា និងរៀបចំសេចក្តីសម្រេចលើប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ

    (ភ្នំពេញ)៖ ក្រុមជំនួយការគណៈកម្មាធិការសមាជរដ្ឋសភា-ព្រឹទ្ធសភា នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នេះ បានបើកកិច្ចប្រជុំពិភាក្សាលើ របាយការណ៍ ស្តីពីការពិនិត្យ សិក្សា និងរៀបចំសេចក្តីសម្រេចលើប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ សម្រាប់ត្រៀមសមាជរដ្ឋសភា-ព្រឹទ្ធសភាដែលគ្រោងនឹងរៀបចំនាពេលខាងមុខនេះ។
    កិច្ចប្រជុំពិភាក្សាពេញមួយរសៀលនេះ មានការអញ្ជើញចូលរួមពីសំណាក់ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា ប្រធានគណៈកម្មការទី២ រដ្ឋសភា ប្រធានគណៈកម្មការទី៨ រដ្ឋសភា ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា ប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភា សមាជិក សមាជិកា រដ្ឋសភា-ព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នបច្ចេកទេសរបស់រាជរដ្ឋាភិបាល ដែលអនុវត្តការងារអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ សរុបប្រមាណ ៤០រូប ដែលបានប្រព្រឹត្តទៅដោយផ្ទាល់នៅវិមានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ក៏បានអញ្ជើញអម ឯកឧត្តម គួច សុមាន រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អញ្ជើញចូលរួមផងដែរ៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.