Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានពន្យល់ណែនាំអំពីសិទ្ធិទទួលបានអត្ថប្រយោជន៍របបសន្ដិសុខសង្គមជូនកម្មករនិយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

    (ព្រះសីហនុ)៖ ក្នុងឱកាសអញ្ជើញចូលរួម «ពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០» និងសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ប្រមាណជាង ៣ម៉ឺននាក់ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឆ្លៀតឱកាសផ្សព្វផ្សាយ និងពន្យល់ណែនាំអំពីសិទ្ធិរបស់បងប្អូនកម្មករនិយោជិត និងអត្ថប្រយោជន៍ផ្សេងៗ ដែលត្រូវទទួលបានពី ប.ស.ស. ព្រមទាំងលក្ខខណ្ឌ នីតិវិធី នៃការផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលជូនដល់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំផងដែរ។
    តាមរយៈការជួបពន្យល់ណែនាំរបស់ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បងប្អូនកម្មករនិយោជិត បានបង្ហាញពីអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ចំពោះការដឹកនាំ របស់សម្តេចធិបតីនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់កាន់តែខ្ពស់លើបញ្ហាសុខុមាលភាពរបស់កម្មករនិយោជិត ពិសេសបានផ្ដល់អត្ថប្រយោជន៍កាន់តែច្រើនបន្ថែមទៀត ដើម្បីកាត់បន្ថយការចំណាយក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ នៅពេលមានជំងឺ មាតុភាព ឬគ្រោះថ្នាក់ផ្សេងៗ៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.