Mail |
  • ភាសាខ្មែរ
  • English
  • ជំនួបពិភាក្សាទ្វេភាគី រវាងបេឡាជាតិសន្ដិសុខសង្គម និងនិយ័តករសន្ដិសុខសង្គមនៅទីស្នាក់ការកណ្ដាល ប.ស.ស.

    (ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ២០២៥ នេះ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានដឹកនាំមន្រ្ដីជំនាញ ប.ស.ស. ទទួលស្វាគមន៍ជួបប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូនិយ័តករសន្ដិសុខសង្គម ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គនាយកនិយ័តករសន្ដិសុខសង្គម (ន.ស.ស.) ដើម្បីដាក់ឱ្យដំណើរការផែនការត្រួតពិនិត្យប្រចាំឆ្នាំ២០២៥ លើបេឡាជាតិសន្ដិសុខសង្គម តាមលិខិតបទដ្ឋានជាធរមាន។
    ជំនួបពិភាក្សាដាក់ឱ្យដំណើរការផែនការត្រួតពិនិត្យ លើបេឡាជាតិសន្ដិសុខសង្គម ជាកិច្ចសហការរួមគ្នា ដើម្បីពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយនៃផែនការអនុវត្តការងារ រវាងអង្គភាពទាំងពីរ ដើម្បីអាចបំពេញបានអនុលោមភាពឱ្យគ្នាទៅវិញទៅមក ក្នុងន័យស្ថាបនា បន្ដកសាងឱ្យប្រព័ន្ធគាំពារសង្គមកាន់តែរឹងមាំឆ្ពោះទៅមុខបន្ថែមទៀត។
    សូមបញ្ជាក់ថា កិច្ចប្រជុំពិភាក្សានេះប្រព្រឹត្តទៅនៅសាលប្រជុំមេត្តា ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ប.ស.ស. និងគណៈប្រតិភូនិយ័តករសន្ដិសុខសង្គម សរុបប្រមាណជា ៤០រូប៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.