Mail |
  • ភាសាខ្មែរ
  • English
  • ថ្នាក់ដឹកនាំបេឡាជាតិសន្ដិសុខសង្គម អញ្ជេីញចូលរួមទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៨ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ ថ្នាក់ដឹកនាំបេឡាជាតិសន្ដិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមពិធីប្រកាសបើកជាផ្លូវការ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ់ៈលើកទី៨ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្ដីសង្ឃឹមដល់យុវជន» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
    ក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៨ បេឡាជាតិសន្ដិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏មានស្ដង់ពិព័រណ៍បង្ហាញអំពីសមិទ្ធផលការងារ និងចែករំលែកចំណេះដឹង ព័ត៌មានអំពីវិស័យសន្ដិសុខសង្គមផងដែរ។ ជាមួយគ្នានេះ មហាជនក៏អាចចូលរួមសាកល្បងសមត្ថភាពឆ្លើយសំណួរពាក់ព័ន្ធនឹងការអនុវត្តរបបសន្ដិសុខសង្គម ដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍លើកទឹកចិត្តផងដែរ។
    សូមបញ្ជាក់ថា៖ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៨ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៥ ខែមិថុនា រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលសិស្ស និស្សិត និងសាធារណជនទូទៅអាចចូលរួមបានដោយសេរី ដើម្បីទស្សនា និងលើកទឹកចិត្តដល់ស្នាដៃសិស្ស និស្សិតដែលដាក់បង្ហាញក្នុងស្ដង់ពិព័រណ៍ ព្រមទាំងពិព័រណ៍របស់ស្ថាប័នរដ្ឋ ស្ថាប័នឯកជន និងដៃគូអភិវឌ្ឍន៍នានាផងដែរ៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.