Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយអង្គការអន្តរជាតិខាងការងារ (ILO)

    (ភ្នំពេញ)៖ នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ ប.ស.ស. ចូលរួមកិច្ចប្រជុំពិភាក្សាជាមួយតំណាងអង្គការអន្តរជាតិខាងការងារ (ILO) ក្នុងការគាំទ្រដល់ ប.ស.ស. ក្រោមគម្រោងកាតាលីករសកលស្ដីពី ការងារសមរម្យ និងកិច្ចគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ ដោយមានសមាសភាពចូលរួមសរុបចំនួន ១៤រូប ដែលបានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលនៃ ប.ស.ស.។
    កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិភាក្សាការងារ និងឈ្វេងយល់អំពីអត្ថប្រយោជន៍ និងវិសាលភាព នៃការអនុវត្តរបបសន្តិសុខសង្គម និងពិនិត្យលើការគាំទ្រផ្នែកបច្ចេកទេសសម្រាប់ការត្រៀមដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកនិកម្មភាពការងារ នៅពេលខាងមុខ។
    ក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តមអគ្គនាយករង បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ អង្គការអន្តរជាតិខាងការងារ (ILO) ដែលបានជួយគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដល់ ប.ស.ស. ដើម្បីជួយអភិវឌ្ឍស្ថាប័ន និងបង្កើនសមត្ថភាពមន្ត្រី និងបុគ្គលិកជំនាញនៃ ប.ស.ស. កន្លងមក។
    សូមបញ្ជាក់ផងដែរថា គម្រោងកាតាលីករសកលនេះ ជាគំនិតផ្ដួចផ្ដើមដោយអគ្គលេខាធិការនៃអង្គការសហប្រជាជាតិនៅឆ្នាំ២០២១ និងបានជ្រើសរើសប្រទេសកម្ពុជា ជាប្រទេសត្រួសត្រាយផ្លូវ សម្រាប់ដំណាក់កាលដំបូង។

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.