(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នេះ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនឹងការអនុវត្តប្រព័ន្ធគាំពារសង្គមបានចូលរួមប្រជុំពិនិត្យ និងពិភាក្សាផ្ដល់ធាតុចូលលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាវេជ្ជសាស្រ្ដ នៃបេឡាជាតិសន្តិសុខសង្គម ដើម្បីបំពេញឱ្យបានគ្រប់ជ្រុងជ្រោយកម្រិតបច្ចេកទេស មុននឹងដាក់ឆ្លងក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម ដើម្បីពិនិត្យ និងសម្រេច។
កិច្ចប្រជុំពិភាក្សានាព្រឹកនេះ ដឹកនាំដោយឯកឧត្តម គួច សុមាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ ប.ស.ស. តំណាងក្រសួងសុខាភិបាល តំណាងអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម តំណាងនិយ័តករសន្ដិសុខសង្គម វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងតំណាងទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ ព្រមទាំងភាគីពាក់ព័ន្ធសរុបប្រមាណជា ៣០រូប នៅសាលប្រជុំមេត្តា ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ៕